គ្មានអ្នក​ដឹង​ឡើយ សូម្បីប្រពន្ធដេកជិត​​

ខេត្តកណ្តាល ៖ បុរស​ចំណាស់​ម្នាក់​​ស្លាប់ ​មិនដឹង​តាំងពី​ម៉ោង​ប៉ុន្មាន​ទេនៅ​លើគ្រែដេក​​របស់ខ្លួន​ លុះ​ព្រឹក​ឡើង​ទើប​ប្រពន្ធ​ដឹង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​​ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ សីហា ២០១៦ ស្ថិត​នៅផ្ទះ​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊ែ​ល សៀ អាយុ​៥៣​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ​ស៊ូ គឹ​ម​អេ​ង អាយុ​៤៣​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​ក្នុងភូមិ​កើត​​ហេតុ​ខាងលើ ។

បើ​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា កាលពី​ក្បាល​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា ២០១៦ បន្ទាប់​ពី​បាយ​រួច​មួយសន្ទុះ រូប​គាត់​និង​ប្តី​ចង​មុង​ដេក​ជា​ធម្ម​តា ។ លុះដល់​ព្រឹក​ឡើង​វេលា​ម៉ោង​០៤​ទៀប​ភ្លី គាត់​បាន​ដាស់​ប្តី​ឱ្យ​ងើប​ទើប​ដឹង​ថា ប្តី​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ក៏​បង្ក​ភ្ញាក់ផ្អើល​ដល់​​អ្នក​ជិតខាង និង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​ភូមិ​-​ឃុំ និង​គ្រូពេទ្យ​ចុះ​មក​ធ្វើ​កោសល្យ ។

ក្រោយ​ពី​ពិនិត្យ​រួច បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ ដោយសារ​ខ្យល់​.​គ​ប្រាកដ​មែន មិន​ពាក់​ព​ន្ធ័​ករណី​អ្វី​ផ្សេង​ទេ ។