នោះ! ជាប់ជុចហើយ​ព្រានព្រៃ​

ខេត្តកំពង់ស្ពឺ ៖ សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ ដែល​តែងតែ​បរបាញ់​សត្វព្រៃ​ចំនួន​​២​នាក់ កាលពី​វេលា​​ម៉ោង​០១ និង​៣០​រសៀល​នាទី​ថ្ងៃ​ទី​០១ សីហា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក (​ខាងកើត​អាវុធហត្ថ​ស្រុក​) ចេញពី​ភូមិ​យ៉ាង​ពី​ស ឃុំ​សង្ក​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ខណៈ​ដែល​កម្លាំង​៥​នាក់បាន​ចេញ​ល្បាត​ពេល​យប់ ប្រចាំ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឱ​រ៉ា​ល់ ក៏​ប្រទះ​ឃើញ​ពួក​គេ​២​នាក់​ជិះ​ម៉ូតូ C125 មួយ​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ​កំពង់ចាម 1H-6263 ដោយ​ម្នាក់​ឈ្មោះ​ផល សុ​ផាត អាយុ​៣០​ឆ្នាំ ជា​អ្នក​ធ្វើស្រែ និង​២-​ឈ្មោះ​ផល វុ​ត្ថា ហៅ​ពៅ អាយុ​២២​ឆ្នាំ ជា​ធ្វើស្រែ (​ជា​ប្អូន​) ២​នាក់ រស់នៅ​ភូមិ​សង្កែ​ជ្រំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ក្រោយ​ពេល​ឃាត់ខ្លួន កម្លាំង​ដកហូត​វត្ថុ​តាង​មាន​កែវឆ្លុះ​២, ទន្សាយ​ងាប់​១, អាវុធ​ច្នៃ​២​ដើម (​វែង​) និង​គ្រាប់កង់​១​ប្រអប់​។