ក្រុមហ៊ុន Facebook នឹង​ប្រឈម​ការផាកពិន័យ ៥​ពាន់​លាន​ដុល្លារ​ពី​រឿង​គេចពន្ធ​

6 Videos


ក្រុមហ៊ុន Facebook អាចនឹងទទួលការផាកពិន័យក្នុងទឹកប្រាក់ចន្លោះពី ៣ទៅ ៥ពាន់លានដុល្លារទៅលើការបង់ពន្ធបន្ថែមនៅសហរដ្ឋអាមេរិច ក្រោយពេលធ្វើការតាមដានស៊ើបអង្កេតពី Internal Revenue Service (IRS) នៅសហរដ្ឋអាមេរិចរកឃើញថា ក្រុមហ៊ុន Facebook បានធ្វើការផ្ទេរធនធានទៅប្រទេសអៀកឡង់ដោយគេចពន្ធ ។

ក្រុមហ៊ុនស្រាវជ្រាវ IRS បានធ្វើការស្រាវជ្រាវក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ តាំងពីឆ្នាំ ២០១៣មកម្ល៉េះ ទៅលើធនធានមួយចំនួនដែល Facebook បានផ្ទេរទៅកាន់ប្រទេសអៀកឡង់កាលពីឆ្នាំ ២០១០ ។ គួរបញ្ជាក់ថាប្រទេសអៀកឡង់ជាប្រទេសដែលមានអត្រាពន្ធលើចលនទ្រព្យត្រឹមតែ ១២,៥% បើប្រៀបទៅ នឹងសហរដ្ឋអាមេរិចមានចំនួន ៣៥% និងនៅចក្រភពអង់គ្លេសមានអត្រា ២១% ។ បើតាមក្រុមហ៊ុន IRS បានអោយដឹងថា Facebook បានខកខានចូលខ្លួនតាមការណាត់ជួបនៅការិយាល័យ IRS នៅ រដ្ឋ San Jose ដើម្បីដោះស្រាយពីបញ្ហានេះ ។

P9

ក្រុមហ៊ុន Facebook នឹង​ប្រឈម​ការផាកពិន័យ ៥​ពាន់​លាន​ដុល្លារ​ពី​រឿង​គេចពន្ធ​

គួរបញ្ជាក់ថាកាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមហ៊ុន Facebook បានប្រកាសចំណូលត្រីមាសចុងក្រោយមាន ទឹកប្រាក់ ៦,២៤ពាន់លានដុល្លារ ភាគច្រើននៃចំណូលបានមកពីការផ្សាយពាណិជ្ជកម្ម តាមរយៈការផ្សាយនៅលើ ទូរស័ព្ទដៃ និងវីដេអូក្នុងគេហទំព័ររបស់ខ្លួន ៕ សុផល