ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ក្នុង​សប្តាហ៍​នេះ ដោយសារ​ឥទ្ធិពល​ខ្យល់មូសុង​និរតី និពន្ធដោយ : ថ្មីៗ       August-01-2016, 3:49 pm         462

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ក្នុង​សប្តាហ៍​នេះ ដោយសារ​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្យល់មូសុង​និរតី នឹងមាន​ឥទ្ធិពល​ខ្លាំង ចាប់ពី​ថ្ងៃទី ២ ដល់ទី​៤ ខែសីហា ហើយ​ជ្រលង​សម្ពាធ​ទាប​នឹង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ ។ នេះ​ជា​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​យោងតាម​ព្យាករណ៍​នេះ ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ នៅ​ថ្ងៃទី​១ ខែសីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច ហើយ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែសីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ជោគជាំ​។ ដោយឡែក​អាកាសធាតុ​នៅ​តំបន់​វាលទំនាប និង​ខ្ពង់រាប នៅ​ថ្ងៃទី​១ ខែសីហា អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច ហើយ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែសីហា ភ្លៀង​នឹង​បង្កើន​ការធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​មធ្យម ទៅ​ច្រើន​។

​ទ​ន្លឹ​ម​នឹង​នោះដែរ ក្រសួង​ធនធានទឹក បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្ទៃមេឃ​អាប់អួរ និង​មាន​ពពក​ដេរដាស ខណៈ​នៅ​តំបន់ឆ្នេរ និង​លើ​ផ្ទៃសមុទ្រ ភ្លៀង​នឹង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា លាយឡំ​នឹង​ខ្យល់​បោកបក់​ខ្លាំង ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី ៥ ខែសីហា​៕