បាញ់​ឆែវ​ចល័ត​មិន​ឆ្ងាញ់​មិន​យក​លុយ

ឃ្លានចង់បាញ់ឆែវមិនបាច់ទៅណាឆ្ងាយនាំតែហត់អី? តេតែមួយរឺងមកដល់មុខផ្ទះតែម្ដង ។ បើនិយាយពីរសជាតិវិញឆ្ងាញ់មិនចាញ់បាញ់ឆែវល្បីនៅត្រើយម្ខាងប៉ុន្មានទេ។ អ្វីដែលពិសេសជាងនេះទៀតអ្នកលក់ប្រុសវ័យប្រហែល៣០ស្ដើង បានប្រាប់ Sabay ដើរថាគាត់បានប្រើអង្ករស្រែធ្វើខ្លួនឯងសុទ្ធសាធ ស្នូលធ្វើផ្សំពីសាច់ជ្រូកចិញ្ច្រាំ ខ្ទឹមបារាំង និងការ៉ុត ។

បាញ់​ឆែវ​ចល័ត​មិន​ឆ្ងាញ់​មិន​យក​លុយ

បាញ់​ឆែវ​ចល័ត​មិន​ឆ្ងាញ់​មិន​យក​លុយ

សាច់ម្សៅស្រួយឆ្ងុយឆ្ងាញ់ត្រូវជាមួយទឹកត្រី ជូរផ្អែម ប្រៃល្មម ។ ធានាថាឆ្ងាញ់ បាញ់ឆែវ ចល័តនេះលក់ជារៀងរាល់ថ្ងៃនៅម្ដុំ ពេទ្យកាល់ម៉ែត្រ តែបើចង់ឲ្យគាត់យកទៅដល់ផ្ទះសូមទូរសព្ទតាមលេខនេះ 071 71 999 65

ប្រភព៖ sabayder