36​រូប​ចូល​ស្បថ​នៅ​តុលាការ​កំពូល

រាជ​ធានី​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី០១ សីហា ២០១៦ នៅ​តុលា​ការ​កំពូល​មាន​រៀបចំ​សម្បថ​មួយ​ដោយ​ក្រុម​ប្រឹក្សា​ពិធី​សម្បថ​ចំនួន​០៥​រូប ក្នុង​នោះ​មាន​លោក​ ជីវ កេង អនុ​ប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុម​ប្រឹក្សា, លោក​ជំទាវ ជា លាង អគ្គ​ព្រះ​រាជ​អាជ្ញា ជា​តំណាង​មហា​អយ្យ​ការ និងលោក​ស្រី ឃុត សុគន្ធា ជា​ក្រឡា​បញ្ជី​កត់​ត្រា ។

អ្នក​ដែល​ត្រូវ​ធ្វើ​ពិធី​សម្បថ​ព្រឹក​នេះ មាន​៣៦​រូប​ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ផ្តល់​សញ្ញាតិ​ខ្មែរ​តាម​ព្រះ​រាជ​ក្រឹត្យ​រួច​ហើយ ហើយ​ត្រូវ​ចូល​មក​ស្បថ​នៅ​ចំពោះមុខ​តុលា​ការ​កំពូល ទើប​អាច​ក្លាយ​ជា​ពល​រដ្ឋ​ខ្មែរ​ពេញ​លក្ខណៈ​ច្បាប់ ។ ក្នុង​ចំណោម​អ្នក​ចូល​ស្បថ​ទាំង​៣៦​រូប​នេះ មាន​សញ្ញាតិ​ដើម គឺ​ជនជាតិ​ចិន​១៤​នាក់, កូរ៉េ​០៥​នាក់, ចិន​តៃវ៉ាន់០៣​នាក់, ឥណ្ឌូនេស៊ី០២​នាក់. សិង្ហ​បុរី​០២​នាក់, វៀត​ណាម​០២​នាក់, អីុតាលី​ម្នាក់ ថៃម្នាក់, ហ្វីលីពីន​ម្នាក់, កាណាដា​ម្នាក់, ឡាវ​ម្នាក់, អង់​គ្លេស​ម្នាក់ បារាំង​ម្នាក់ និង​ម៉ាឡេស៊ីម្នាក់ ។