លោក ហ៊ុន សែន បង្រៀន​ប្រើ​ហ្វេសប៊ុក​និង​សរសើរ​លោក ត្រាំ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអួតអំពីការមានការចូលចិត្ត (likes) ចំនួនជិត៥លានលើទំព័រហ្វេសប៊ុករបស់លោក និងការចូលចិត្តចំនួន៦៨.០០០ លើរូបថតរបស់លោកនៅក្បែរទន្លេមេគង្គ មុនពេលផ្តល់ការគាំទ្រការលើកឡើងរបស់បេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថាវាជាកំហុសក្នុងការផ្តួលរំលំ លោក សាដាម ហ៊ូសសេន ប្រធានាធិបតីប្រទេសអីុរ៉ាក់។ ក្នុងពិធីប្រគល់រង្វាន់នៅឯអគារការិយាល័យរបស់លោកសម្រាប់កម្មវិធី “ខ្ញុំជាយុវជនគំរូ” លោក ហ៊ុន សែន បានផ្តល់មេរៀនបន្តិចអំពីការធ្វើជាតារាហ្វេសប៊ុក។ មុនពេលពន្យល់ឲ្យអ្នកប្រើប្រាស់ទទួលបាន “Like” សម្រាប់ទំព័ររបស់ខ្លួនក៏ដូចជាការបង្ហោះរាល់លើកនោះ លោក ហ៊ុន សែន បានសួរ ”ខ្ញុំគ្រាន់តែចង់បង្រៀនបច្ចេកវិជ្ជាបន្តិចបន្តួច។ អ្វីដែលជា ‘ការចូលចិត្ត’ ការបង្ហោះ? អ្វីជា ‘ការចូលចិត្ត’ ទំព័រ? “។ លោកបានមានប្រសាសន៍ថា ”រាល់ថ្ងៃអ្នកបង្ហោះ ជួនកាលអ្នកទទួលបាន [Like] ចំនួន២.០០០ ហើយជួនកាលអ្នកទទួលបាន១.០០០”។ “ថ្មីៗនេះ ខ្ញុំចូលចិត្តបង្ហោះរូបថត…ពាក់អាវ។ ខ្ញុំបានទៅអង្គុយនៅកន្លែងមួយដែលធ្លាប់ទៅពីមុនរដ្ឋប្រហារឆ្នាំ១៩៧០ កន្លែងនោះនៅតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តក្រចេះ ដើម្បីរំឭកអនុស្សាវរីយ៍នៅកំលោះ”។ ដោយចំអកការដែលលើកឡើងថា លោកបានទិញ “ការចូលចិត្ត” ពីអ្វីដែលគេហៅថា កន្លែងបង្កើតការចុចចូលចិត្តក្លែងក្លាយនៅក្រៅប្រទេស ច្រើនតែនៅប្រទេសឥណ្ឌានោះ លោកបានមានប្រសាសន៍ថា […]

The post លោក ហ៊ុន សែន បង្រៀន​ប្រើ​ហ្វេសប៊ុក​និង​សរសើរ​លោក ត្រាំ appeared first on The Cambodia Daily.