Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​

6 Videos


សព្វថ្ងៃនេះ តារាសម្តែងស្រីហុងកុងដ៏ល្បី Cecilia Cheung កំពុងតែមមាញឹកក្នុងការថតរឿងថ្មី Out of Control ដែលនាងបានចាប់ដៃជាសមាជិកក្រុមចម្រៀងកូរ៉េ Big Bang លោក T.O.P ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ។

Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​

P9

Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​

កាលពីប៉ុន្មានថ្ងៃមុននេះដែរ ក្រុមកូរ៉េ Big Bang ក៏ទើបនឹងប្រារព្ធពិធីជួបជុំមិត្តអ្នកគាំទ្រនៅហុងកុងនាពេលនោះដែរ នាង Cecilia ក៏បានលេចមុខក្នុងហ្វូងអ្នកគាំទ្រ ហើយនាងថែមទាំងបានជូនបាច់ផ្កាទៅពួកគេ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យនាងក៏បានបង្ហោះរូបថតនាងនៅឯការប្រគំតន្ត្រីផងដែរ ដោយមានសារខ្លីបញ្ជាក់ថា ការសម្តែងដ៏ល្អ ថែមទៀត ។

Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​

មហាជនជាច្រើនក៏បានលើកសរសើរតារាសម្តែងស្រីវ័យ ៣៦ ឆ្នាំផងដែរថា នាងរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ និង ថែមទាំងយល់ព្រមពេញចិត្តថតរូបជាមួយអ្នកគាំទ្រទៀតផង ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃ នាងជាស្ត្រីមេម៉ាយ និង ជាម្តាយនៃកូនពីរនាក់ ក្រោយពីលែងលះអតីតស្វាមី Nicholas Tseកាលពីឆ្នាំ ២០១១ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​Cecilia Cheung ក្លាយជា​អ្នកគាំទ្រ​ផ្កាប់មុខ​ក្រុម Big Bang ដោយ​មិនបាន​ព្រៀងទុក​