រ៉ូ​ប​ចម្លែក​របស់ ហ្វា​ន់ ពីង​ពីង ធ្វើឱ្យ​មហាជន​ស្រែក​ផ្អើល​ឆាក​

6 Videos


កាលពីពេលថ្មីៗនៅក្នុងរាត្រីសមោសរមួយមានកំពូលតារាសម្តែងចិនដីគោកនាង ហ្វាន់ ពីងពីង បាន ស្លៀករ៉ូបរោមសត្វពណ៌សឡើងលើឆាកដើម្បីច្រៀងឆ្លើយឆ្លងជាមួយនឹងកំពូលតារាសម្តែង និង ចម្រៀងចិនដី គោកដែរគឺនាង លី យូឈុន ហៅ (Chris Lee) ដែលស្លៀកឈុតអាវស្បែកពណ៌ក្រហម ។

ពួកគេម្នាក់ៗមាន លក្ខណៈខុសប្លែកពីគ្នាបន្តិច ដោយម្នាក់មានរូបសម្រស់ស្រស់ឆើតឆាយគួរឲ្យស្រឡាញ់ ឯម្នាក់ទៀតមានភាពស្វាហាប់គួរឲ្យសរសើរ ។

P9

រ៉ូ​ប​ចម្លែក​របស់ ហ្វា​ន់ ពីង​ពីង ធ្វើឱ្យ​មហាជន​ស្រែក​ផ្អើល​ឆាក​

រ៉ូ​ប​ចម្លែក​របស់ ហ្វា​ន់ ពីង​ពីង ធ្វើឱ្យ​មហាជន​ស្រែក​ផ្អើល​ឆាក​

ដូច្នេះកំពូលតារាសម្តែង និង ចម្រៀងទាំង ២ ដួងនេះបានក្លាយជាចំណុចនៃការចាប់អារម្មណ៍ជាងគេនៅក្នុងរាត្រីសមោសរនោះ ហើយក៏ត្រូវបានទស្សនិកជនទះដៃ និងស្រែកហោកញ្ជ្រៀវយ៉ាងកងរំ ពងផងដែរ ។

រ៉ូ​ប​ចម្លែក​របស់ ហ្វា​ន់ ពីង​ពីង ធ្វើឱ្យ​មហាជន​ស្រែក​ផ្អើល​ឆាក​

អ្វីដែលធ្វើឲ្យមានបរិយាកាសកាន់តែសប្បាយរីករាយថែមទៀតនោះ គឺនៅពេលដែលមានវត្តមាននាងហ្វាន់ ពីងពីង នៅលើឆាកចម្រៀងដែលប្រកបដោយឈុតសម្លៀកបំពាក់រោមសត្វពណ៌ស នេះតែម្តងដែលធ្វើឲ្យអ្នកគាំទ្រទាំងឡាយទះដៃកោតសរសើរ ។

រ៉ូ​ប​ចម្លែក​របស់ ហ្វា​ន់ ពីង​ពីង ធ្វើឱ្យ​មហាជន​ស្រែក​ផ្អើល​ឆាក​

ឆ្លើយតបទៅនឹងអ្នកគាំទ្រនាង ហ្វាន់ ពីងពីង បាននិយាយទាំងអំនួតថា ជាយូរណាស់មកហើយ ខ្ញុំមិនដែលបានស្លៀកឈុតចម្លែកបែបនេះទេ អរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយគាំទ្រ ៕

                                                                                                    គ ឡេង