មនុស្ស​ជា​ច្រើន​ក្រោយ​ពី​អង្គុយ​​ដោយ​មិន​និយាយ​​អ្វី​​ពី​មុខ​នាង​ នាំ​គ្នា​ស្រក់​ទឹក​ភ្នែក ប៉ុន្តែ​បុរស​ម្នាក់​បែរ​ជា …

សិល្បៈការិនីវ័យរាងជ្រេម្នាក់ដែលមានឈ្មោះថា Marina Abramovic បានចែករំលែកនូវពេលវេលារបស់គាត់អង្គុយនៅលើតុដោយមិននិយាយអ្វីទាំងអស់ជាមួយនឹងមនុស្សជាច្រើន ម្ដងម្នាក់ៗ ក្នុងរយៈពេល ១ នាទី។ ជាមួយនឹងកាយវិការដ៏កម្សត់បានធ្វើឲ្យអ្នកទាំងនោះក្ដុកក្ដួលក្នុងអារម្មណ៍ទប់ទឹកភ្នែកមិនជាប់ស្ទើរតែគ្រប់ៗគ្នា ។ប៉ុន្តែនៅពេលបុរសម្នាក់បានដើរចូលមកអង្គុយនៅពីមុខនាង អ្នកដែលទប់ទឹកភ្នែកមិនជាប់បែរជានាងទៅវិញ។

បើតាមការឲ្យដឹងពី Marina បុរសម្នាក់នោះមានឈ្មោះថា Ulay ( ឈ្មោះពេញ Frank Uwe Laysiepen) ដែលជាបុរសដែលនាងធ្លាប់សហការសំដែង ក៏ដូចជាស្រលាញ់គ្នា និងរស់នៅជាមួយគ្នាកាលពីជំនាន់ឆ្នាំ៧០។ ប៉ុន្តែក្រោយមកពួកគេក៏បានបែកគ្នា នៅពេលបែកគ្នានោះពួកគេបានសម្រេចចិត្តដើរពីជ្រុងម្ខាងម្នាក់នៃមហាកំពែងរបស់ចិន ( Great Wall) រហូតដល់ជួបគ្នានៅចំណុចកណ្ដាល រួចក៏អោបគ្នា។ នោះហើយគឺជាពេលវេលាដែលពួកគេជួបគ្នាចុងក្រោយបំផុត។

ប៉ុន្តែនៅក្នុងពេលសម្ដែង Show មួយដែលមានឈ្មោះថា “1 minute of silence” Ulay ក៏បានបង្ហាញខ្លួនដែលមិនឲ្យ Marina ដឹង គ្រាន់តែបើកភ្នែកឃើញ Ulay ភ្លាម Marina ក៏បាននឹកឃើញអនុស្សាវរីយជាច្រើនដែលធ្លាប់សាងរួមគ្នាជាមួយនឹង Ulay កាលពីជាង ៣០ ឆ្នាំមុន ដែលនោះហើយជាមូលហេតុដែលគាត់សម្រក់ទឹកភ្នែក។

គួរបញ្ជាក់ឲ្យដឹងផងដែរថាវីដេអូខាងលើនេះជា វីដេអូចម្រៀងមួយបទដែលមានចំណងជើងថា Ulay, oh ដែលវាផ្អែកទៅសាច់រឿងពិតរបស់ Marina និង Ulay ៕

  • មនុស្ស​ជា​ច្រើន​ក្រោយ​ពី​អង្គុយ​​ដោយ​មិន​និយាយ​​អ្វី​​ពី​មុខ​នាង​ នាំ​គ្នា​ស្រក់​ទឹក​ភ្នែក ប៉ុន្តែ​បុរស​ម្នាក់​បែរ​ជា …已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ចំនេះដឹង
Tags: