សហគមន៍​បឹងកក់​ស្រែក​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​មន្ត្រី​សិទ្ធិ​មនុស្ស

សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​តំបន់​បឹងកក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» បន្ត​ទៀត​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ក្រោយ​ពី​ផ្អាក​កាល​ពី​សប្ដាហ៍​មុន។ យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី​១៣ ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់​ដដែល​នេះ ពួក​គេ​ស្រែក​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ..ប មួយ​រូប។

សូម​រង់ចាំ​ស្ដាប់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក ថា កិត្យា ដែល​ចុះ​យក​ព័ត៌មាន​នេះ​មាន​សេចក្តី​រាយការណ៍​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។