បរទេស​៣៦​នាក់​មាន​សាសន៍​ខុស​គ្នា​​ស្បថ​​ចូល​សញ្ជាតិ​ខ្មែរ​ក្រោយ​ទទួល​បាន​ព្រះ​រាជក្រឹត្យ​

រាជធានីភ្នំពេញ៖ ក្រោយទទួលបានព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ យ៉ាងហោចណាស់មានជនបរទេសចំនួន៣៦នាក់ ដែលមានយ៉ាងតិច១៤សាសន៍ បានស្បថចូលសញ្ជាតិខ្មែរ ដែលពិធីសម្បថនេះធ្វើឡើងនៅចំពោះមុខតុលាការកំពូល ដោយមានក្រុមប្រឹក្សាចំនួនពិធីចំនួន០៥រូប។

បរទេស​៣៦​នាក់​មាន​សាសន៍​ខុស​គ្នា​​ស្បថ​​ចូល​សញ្ជាតិ​ខ្មែរ​ក្រោយ​ទទួល​បាន​ព្រះ​រាជក្រឹត្យ​

ក្រុមប្រឹក្សាពិធីសម្បថទាំង០៥រូបនោះមាន លោក ជីវ កេង អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សា លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា ជាតំណាងមហាអយ្យកា និងមានលោកស្រី ឃុត សុគន្ធា ជាក្រឡាបញ្ជីកត់ត្រា។

ដោយឡែកក្នុងចំណោមអ្នកចូលស្បថទាំង៣៦នាក់នោះមាន ជនជាតិចិន១៤នាក់ កូរ៉េ៥នាក់ ចិនតៃវ៉ាន់៣នាក់ ឥណ្ឌូនេស៊ី២នាក់ សឹង្ហបុរី២នាក់ វៀតណាម២នាក់ អ៊ីតាលី០១នាក់ ថៃ០១នាក់ ហ្វីលីពីន០១នាក់ កាណាដា០១នាក់ ឡាវ០១នាក់ អង់គ្លេស០១នាក់ បារាំង០១នាក់ និងម៉ាឡេស៊ី០១នាក់៕

គួរបញ្ជាក់ផងដែរថា បែបបទនៃការចូលសញ្ជាតិខ្មែរក្រោយពី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សញ្ជាតិ តាមរយៈព្រះរាជក្រឹត្យរួចហើយ ត្រូវចូលមកស្បថ នៅចំពោះមុខតុលាការកំពូលទើបអាចក្លាយជាពលរដ្ឋខ្មែរពេញលក្ខណៈតាមច្បាប់បាន៕

បរទេស​៣៦​នាក់​មាន​សាសន៍​ខុស​គ្នា​​ស្បថ​​ចូល​សញ្ជាតិ​ខ្មែរ​ក្រោយ​ទទួល​បាន​ព្រះ​រាជក្រឹត្យ​

បរទេស​៣៦​នាក់​មាន​សាសន៍​ខុស​គ្នា​​ស្បថ​​ចូល​សញ្ជាតិ​ខ្មែរ​ក្រោយ​ទទួល​បាន​ព្រះ​រាជក្រឹត្យ​

បរទេស​៣៦​នាក់​មាន​សាសន៍​ខុស​គ្នា​​ស្បថ​​ចូល​សញ្ជាតិ​ខ្មែរ​ក្រោយ​ទទួល​បាន​ព្រះ​រាជក្រឹត្យ​

ប្រភព៖ kqube

  • បរទេស​៣៦​នាក់​មាន​សាសន៍​ខុស​គ្នា​​ស្បថ​​ចូល​សញ្ជាតិ​ខ្មែរ​ក្រោយ​ទទួល​បាន​ព្រះ​រាជក្រឹត្យ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: