មេឈ្មួញរកស៊ីឈើគ្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសារព័ត៌មានប៉ុនប៉ងធ្វើឃាតនគរបាលស្រុកអន្លង់វែងបង្វែរជារឿងគ្រោះថ្នាក់ចរាចរណ៍

ខេត្តឧត្តរមានជ័យ ៖ មេឈ្មួញរកស៊ីឈើគ្រញូងជាជនជាតិវៀតណាមម្នាក់ឈ្មោះយាយម៉ៃអាយុ៣៨ឆ្នាំព្រមទាំងអង្គ រក្ស៣នាក់បានបើករថយន្ដឡិចស៊ីសដេញបំបុករថយន្ដអ្នកសារព័ត៌មានទូរទស្សន៍ អប្សរា និងអប្សារាANN ប្រចាំខេត្តឧត្តរមានជ័យដោយបំណងធ្វើឃាតអ្នកសាព័ត៌មាន តែត្រូវបាននគរបាលស្រុកអន្លង់វែងបង្វែរ សំណុំរឿងជាករណីគ្រោះថ្នាក់ចរាចរណ៍ ទៅវិញ ។
មេឈ្មួញរកស៊ីឈើគ្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសារព័ត៌មានប៉ុនប៉ងធ្វើឃាតនគរបាលស្រុកអន្លង់វែងបង្វែរជារឿងគ្រោះថ្នាក់ចរាចរណ៍
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ទី៣០ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើ កំណាត់ ផ្លូវជាតិ៦៧B ក្នុងភូមិឃ្លាំង កណ្ដាល ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ មូលហេតុដែលសមត្ថកិច្ចនគរបាលស្រុកអន្លង់វែងបង្វែរសំណុំរឿងករណីប៉ុនប៉ងធ្វើឃាតពីសំណាក់មេឈ្មួញឈើគ្រញូងមកលើអ្នកសារព័ត៌មានទៅជាករណីគ្រោះថ្នាក់ចរាចរណ៍នោះគឺដោយសារតែមានអ្នកមានអំណាចម្នាក់នៅពីខាង ក្រោយខ្នងសម្រាប់កាងឈើគ្រញូង ឲ្យយាយម៉ៃនេះតែម្ដង ។

មូលហេតុដែលធ្វើឲ្យឈ្មួញឈើគ្រញូង ខាងលើតាមប៉ុនប៉ងតាមព្យាបាទមកលើអ្នកសារព័ត៌មានដោយធ្វើសកម្មភាពបើករថយន្តបំបុកនោះគឺអ្នកសាព័ត៌៌មានទាំងពីររូបនេះបានទៅថតគំនរឈើគ្រញូងជាងមួយតោនដែលក្រុមឈ្មួញឈ្មោះយាយម៉ៃកំពុងតែលើកដាក់លើរថយន្ដដោយមិន ទទួលយកការសម្របសម្រួលនិងមិននិយាយអ្វីជាមួយឈ្មួញរូបនេះ ។

រហូតដល់ឈ្មួញមានការក្ដៅក្រហាយក៏បានដឹកកូនចៅ៣នាក់បើករថយន្ដដេញតាមបំបុកនិងស្រែកគំរាមសម្លាប់រហូត ដល់កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថទៅអន្តរាគមន៍ទាន់ពេលទើបអ្នកសារព័ត៌ទាំង២នាក់នេះរួចផុតពីគ្រោះថ្នាក់ ។

ក្រោយកើតហេតុនោះជនរងគ្រោះក៏បានទូរស័ព្ទមកខាងនគរបាលផ្នែកចរាចរណ៍ស្រុកអន្លង់វែងរហូតដល់ជិត២ម៉ោងទើបមក ដល់ដែលទីតាំងកើតហេតុនៅប្រហែល២ គីឡូម៉ែត្រក្រោយពីធ្វើការវាស់វែងរួចសមត្ថកិច្ចក៏បានយករថយន្ដទាំងពីគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងរង់ចាំការដោះស្រាយ ៕ ប៉ែន នួន

ប្រភព៖ Nokorwatnews

  • មេឈ្មួញរកស៊ីឈើគ្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសារព័ត៌មានប៉ុនប៉ងធ្វើឃាតនគរបាលស្រុកអន្លង់វែងបង្វែរជារឿងគ្រោះថ្នាក់ចរាចរណ៍已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:ជីវិតនិងសង្គម
Tags: