ហង្ស ម៉ា​រី​នី និង ជា វណ្ណា​រិ​ទ្ធ ក្លាយជា​ជ័យលាភី លេខ ១ និង លេខ ២ ពី​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​»

6 Videos

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសក្នុងពិធីប្រគល់រង្វាន់ដល់បេក្ខជន បេក្ខនារី ១០ រូប ដែលទទួលបានជ័យលាភីក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ ទី ៦ នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ នេះ ដែលជ័យលាភីលេខ ១ បានទៅលើតារាសម្ដែង មានរូបសម្រស់ស្រស់សោភាកញ្ញា ហង្ស ម៉ារីនី ក្នុងវិញ្ញាសារវីដេអូ «ការចែករំលែកសេចក្ដីស្រឡាញ់ និង ភាពកក់ក្ដៅជូនប្រជាជនក្រីក្រ» និង លេខ ២ បានទៅលើតារាប្រុសរូបស្រស់សង្ហា ជា វណ្ណារិទ្ធ ក្នុងវិញ្ញាសារវីដេអូ «ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ» និង លេខ ៣ បានទៅលើយុវជន ដែលជានិស្សិតពេទ្យឈ្មោះ ឃឹម សុច័ន្ទវីរៈ ក្នុងវិញ្ញាសារវីដេអូ «រឿងពិតនៃជីវិតក្មេងប្រុសម្នាក់» ។

ហង្ស ម៉ា​រី​នី និង ជា វណ្ណា​រិ​ទ្ធ ក្លាយជា​ជ័យលាភី លេខ ១ និង លេខ ២ ពី​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​»

P9

រង្វាន់ជាជ័យលាភីលេខ ១ ដែល ហង្ស ម៉ា រីនី ទទួលបានរួមមាន រង្វាន់ម៉ូតូមួយគ្រឿង សំលៀកបំពាក់កីឡា អាវយុវជនគំរូ ថវិកា ១លានរៀល និង ប័ណ្ណសរសើរយុវជនគំរូកម្ពុជាសម្តេចតេជោនាយករដ្ឋមន្ត្រី ។ រង្វាន់ជ័យលាភីលេខ ២ ដែលលោក ជា វណ្ណារិទ្ធ ទទួលបានគឺ Computer laptop មួយគ្រឿង ថវិកា១លានរៀល និង ជ័យលាភីលេខេ ៣ បានទទួល iPad មួយគ្រឿង និងថវិកា១លានរៀលផងដែរ ។

ហង្ស ម៉ា​រី​នី និង ជា វណ្ណា​រិ​ទ្ធ ក្លាយជា​ជ័យលាភី លេខ ១ និង លេខ ២ ពី​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​»

ចំណែកឯ ជ័យលាភីទាំង ៧ នាក់ផ្សេងទៀតគឺម្នាក់ៗទទួលបានប្រាក់រង្វាន់១ លានរៀល សម្លៀកបំពាក់កីឡា និង អាវយុវជនគំរូកម្ពុជា ព្រមទាំងប័ណ្ណសរសើរយុវជនគំរូសម្តេចតេជោផងដែរ ។

ហង្ស ម៉ា​រី​នី និង ជា វណ្ណា​រិ​ទ្ធ ក្លាយជា​ជ័យលាភី លេខ ១ និង លេខ ២ ពី​កម្មវិធី «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​»

គួរបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ជាគំនិតផ្ដួចផ្ដើមឡើង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងគោលបំណងលើកទឹកចិត្ត និង គាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ក្នុងការកសាងអំពើល្អនៅក្នុងសង្គម និង ជៀសឲ្យឆ្ងាយពីគ្រឿងញឿន និង ល្បែងអបាយមុខផ្សេងៗ ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយ ប្រជាពលរដ្ឋ និង យុវជនចែករំលែកទេព្យកោសល្យ និង ស្នាដៃគំរូល្អ ដែលខ្លួនមានដល់យុវជនដទៃទៀតក្នុងសង្គម ៕

                                                                                      ភូមិន្ទ