សេដ្ឋី​យួន​លំដាប់​ទី​៣​ម្នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​យ៉ាង​ហ៊ឺហា​

​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ដល់​លោក​ ដ​ន​ ង្វៀ​ង​ឌឹ​ក​ (Doan​ Nguyen​ Duc)​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​វៀតណាម​ សញ្ជាតិ​វៀតណាម​ ដែល​គេ​ស្គាល់​ថា​ជា​សេដ្ឋី​យួន​លំដាប់​ទី​៣​ប្រចាំឆ្នាំ​២០១៥​ និង​ជា​អ្នកជំនួញ​យួន​ដ៏​ល្បីឈ្មោះ​ ក្នុង​ឋានៈ​ជា​អគ្គនាយក​ក្រុមហ៊ុន​ Hoang​ Anh​ Gia​ Lai​ (HAGL)​ មានការ​ពាក់ព័ន្ធ​នឹង​រឿង​នាំ​ឈើ​ប្រណីត​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្តរតនគិរី​ ប្រទេស​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៥៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

សេដ្ឋី​យួន​លំដាប់​ទី​៣​ម្នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​យ៉ាង​ហ៊ឺហា​

​យោង​តាម​គេហទំព័រ​ Vietnamnet​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នកមាន​ទ្រព្យសម្បត្តិ​ជា​សេដ្ឋី​នៅ​ស្រុក​យួន​ចំនួន​១០​នាក់​ប្រចាំឆ្នាំ​២០១៥​ គឺ​លោក​ Doan​ Nguyen​ Duc​ ជាប់​លំដាប់ថ្នាក់​លេខ​៣​ មានទ្រព្យ​សម្បត្តិ​ចំនួន​៣.៩៦៤​ប៊ី​លាន​ដុ​ង​ ឬ​ស្មើនឹង​ប្រមាណ​១៧៧.៧៨៥.៤០០​ដុល្លារ​អា​មេ​រិ​ក​(​ជាប់​លំដាប់ថ្នាក់​លេខ​២​កាលពី​ឆ្នាំ​២០១៤​ មានទ្រព្យ​សម្បត្តិ​ចំនួន​៧.៥៧៥​ប៊ី​លាន​ដុ​ង​ ឬ​ស្មើនឹង​ប្រមាណ​៣៣៩.៧៣៨.៧៥០​ដុល្លារ​អា​មេ​រិ​ក​)​ ។​

សេដ្ឋី​យួន​លំដាប់​ទី​៣​ម្នាក់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​យ៉ាង​ហ៊ឺហា​

​ក្រុមហ៊ុន​យួន​ឈ្មោះ​ HAGL​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ប្រមាណ​១៨​ម៉ឺន​ហិ​កតា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​វិនិយោគ​ដាំ​ដំណាំ​កសិកម្ម​កៅស៊ូ​នៅ​ខេត្តរតនគិរី​ និង​ជា​ក្រុមហ៊ុន​ដៃគូ​គាំទ្រ​ក្លឹ​ប​បាល់ទាត់​ Arsenal​ នៅ​ប្រទេស​អង់គ្លេស​នោះ​ ធ្លាប់​ទទួល​រង​នូវ​ការ​បកអាក្រាត​ និង​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អង្គការ​ការពារ​បរិស្ថាន​ដ៏​ធំ​មួយ​ មាន​ទី​ស្នាក់​នៅ​ប្រទេស​អង់គ្លេស​ឈ្មោះ​ Global​ Witness​ ថា​ មានការ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បរិស្ថាន​នៅ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​អ្នកជំនួញ​លំដាប់​ជា​សេដ្ឋី​នៅ​ស្រុក​យួន​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ គឺ​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នកជំនួញ​ទាំងនោះ​ងាយស្រួល​ក្នុង​ការ​កាន់កាប់​ គ្រប់គ្រង​អចលនទ្រព្យ​ រួម​មាន​ ដីធ្លី​ ជាដើម​ នៅ​ប្រទេស​កម្ពុជា​យ៉ាង​ណែន​ក្នុង​ដៃ​ ៕​

Related