សម្តេច ហ៊ុន សែន ជា​ឥស្សរជន​ទី​៤​ដែល​នឹង​ទទួល​ពានរង្វាន់​សមិទ្ធ​ផល​អមតៈ​អាស៊ាន​ និពន្ធដោយ : រួបរួម       August-01-2016, 7:41 pm         1002

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន ជា​ឥស្សរជន​ទី​៤​ដែល​នឹង​ទទួល​ពានរង្វាន់​សមិទ្ធ​ផល​អមតៈ​អាស៊ាន​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ ទៅ​ចូលរួម​វេទិកា​ភាព​អ្នកដឹកនាំ​អាស៊ាន​លើក​ទី​១៣ (The 13th ASEAN Leadership Forum) នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៧ ខែសីហា​។ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹងត្រូវ​បានផ្តល់​ពានរង្វាន់​សមិទ្ធផល​អ​មតៈ​អាស៊ាន ផងដែរ​។​

​ពានរង្វាន់ «ASEAN Lifetime Achievment Award» នឹងត្រូវ​ប្រគល់ជូន​ស​ម្តេច ហ៊ុន សែន ពី​សំណាក់​លោក តាន់​ស្រ៊ី ម៉ែ​ឃិ​ល យ៉ូ​ស (Tan Sri Michael Yeoh) ប្រធាន​វេទិកា​ភាពជា​អ្នកដឹកនាំ​អាស៊ាន និង​ជានា​យក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​ភាពជា​អ្នកដឹកនាំ​អាស៊ី​។​

​សម្រាប់​ពានរង្វាន់​ពិសេស​ដែល​ត្រូវ​ផ្តល់ជូន​ប្រមុខ​រដ្ឋាភិបាល​ដែល​បម្រើការ​យូរ​ជាងគេ​នៅ​អាស៊ាន​នោះ ត្រូវ​ប្រគល់ជូន​ឥស្សរជន​កិត្តិយស​តែ​៣​រូប​ប៉ុណ្ណោះ នា​រយៈពេល​កន្លងមក​។ ឥស្សរជន​ទាំងនោះ មានដូចជា លោក លី ក្វាន់​យូ (Lee Kuan Yew) អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក មហា​ធៀ ម៉ូ​ហា​ម៉េ​ដ (Mahathir Mohamad) អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី  និង​ព្រះអង្គម្ចាស់ ស៊ុ​លត​ង់ ណាស​រី​ន សា​ហ៍ (Sultan Nazrin Shah) នៃ​រដ្ឋ​ប៉េ​រ៉ា​ក ប្រទេស​ម៉ាឡេស៊ី​៕