ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!

6 Videos


នៅក្នុងឆ្នាំ ២០១៦ នេះ នាយ គ្រឿន ដែលត្រូវបានគេស្គាល់ថា ជាតារាកំប្លែងនៅក្នុងក្រុមកំប្លែង និង ជាប្អូនប្រុសបង្កើតរបស់នាយ ពែរមី នោះ កាន់តែអ៊ុនអៀរ ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាយមានឱកាសបានក្លាយជាពិធីករនៅក្នុងកម្មវិធី « សូមស្ងាត់ » ដោយចាប់ដៃគូរជាមួយ ពិធីការិនី ខៀវ សានសាណា ។

ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!

P9

ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!

នាយគ្រឿន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដោយប្រាប់ថា នេះជាលើកទីមួយហើយ ដែលនាយក្តោបបានតំណែងជាពិធីករនៅទូរទស្សន៍ស៊ីធីអិន ។ កម្មវិធី « សូមស្ងាត់ » គឺជាកម្មវិធីហ្គេម មួយរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ដោយមាននាយ គ្រឿន និង ខៀវ សានសាណា ជាពិធីករ ពិធីការិនី ។ កម្មវិធីនេះ ត្រៀម និង ចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ស៊ីធីអិន នៅក្នុងពេលឆាប់ៗនេះ ។

ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!

នាយគ្រឿន បានប្រាប់ថា នាយពិតជាសប្បាយចិត្តណាស់ ដោយនាយបានកាន់កម្មវិធីនេះ ។ កន្លងមក ធ្លាប់តែជាអ្នកកំប្លែងធ្វើឆ្កួតខ្លះ ជាខ្លះដើម្បីអោយមហាជនសើច។មានការលំបាក នៅពេលនាយធ្វើជាពិធីករ តែជាសំណាង ដែលនាយបានចាប់ដៃគូរជាមួយ ខៀវ សានសាណា ជាពិធីការិនី ដែលមានបទពិសោធន៍ ច្រើន ។

ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!

នាយគ្រឿន រំពឹងថា កម្មវិធីមួយនេះ និង ទទួលបានការគាំទ្រពីសំណាក់មហាជន ។ ពីមួយថ្ងៃទៅមួយថ្ងៃនាយគ្រឿន កាន់តែមានទីផ្សារការងារខ្ពស់ ក្រៅពីកំប្លែង នាយក៏បានចូលរួម សម្តែងរឿងជាច្រើន ហើយពេលនេះ នាយកំពុងមមាញឹកថតរឿង « សួស្តី លោកគ្រូកម្លោះ » របស់ផលិតកម្ម មហាហង្ស ដែលមានអ្នកនាង សុខ សោម៉ាវត្តី និង លោក ជា សុវណ្ណានរាហ៍ ជាតួឯក ។

ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!

ក្នុងនោះនាយ គ្រឿន សម្តែងជាតួអង្គគ្រូបង្រៀន ដែលមានឈ្មោះថា ប្រសព្វ មានចរិកប៉ប៉ាច់ប៉ប៉ោច និង រឡិករឡក់ ហើយត្រូវកូនសិស្សខូចៗធ្វើបាបជាញឹកញាប់ ។ គួររំលឹកផងដែរថា នាយគ្រឿន ហក់ចូលសិល្បៈតាមរយៈបងប្រុសរបស់ខ្លួនគឺនាយ ពែរមី មួយរយៈកន្លងមកនេះ កេរ្តិ៍ឈ្មោះរបស់នាយ នៅលើវិថីសិល្បៈកាន់តែលេចធ្លោ បានធ្វើអោយថៅកែផលិតកម្ម និង អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍មួយចំនួន មានការចាប់អារម្មណ៍លើរូបលោក ៕ ចេនី

ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!ស្ងាត់ៗ នាយ គ្រឿន ក្តោប​តំណែង​ជា​ពិធីករ​លើកដំបូង​នៅ​ស៊ី​ធី​អិន​!