ដូ​ណា​ល់ ត្រាំ​៖ ប្រជាជន Crimea ចង់​នៅ​ជាមួយ​រុស្ស៊ី​មិនមែន​អ៊ុយ​ក្រែ​ន​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-01-2016, 8:59 pm         732

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ​៖ ប្រជាជន Crimea ចង់​នៅ​ជាមួយ​រុស្ស៊ី​មិនមែន​អ៊ុយ​ក្រែ​ន​​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បង្ហាញ​ការយល់ឃើញថា ប្រជាជន​ឧបទ្វីប គ្រី​មៀ (Crimea) ចង់​នៅ​ជាមួយ​រុស្ស៊ី​ជាង​រស់នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​។ កន្លងមក​លោក​ក៏​ធ្លាប់​អះអាង​ផងដែរ​ថា ។ 

សូមស្ដាប់ព័ត៌មានលម្អិត៖

**audio2**

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ABC ជិត​២០​នាទី ថ្ងៃអាទិត្យ​ទី ៣១ កក្កដា បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្តៅស្លឹកត្រចៀក​ជាថ្មី និង​បារម្ភ​ខ្លាំង​ពី​អនាគត​របស់ខ្លួន​បើសិនជា​បេក្ខជន​រូបនេះ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា ប្រជាជន​គ្រី​មៀ ចង់​រស់នៅ​ជាមួយ​រុស្ស៊ី មិនមែន​ជាមួយ​អ៊ុយ​ក្រែ​ន​ឡើយ​។​

​សេដ្ឋី​អចលនទ្រព្យ​រូបនេះ​និយាយប្រាប់​អ្នកសារព័ត៌មាន ABC ថា​៖ «​តាម​អ្វីដែល​ខ្ញុំ​លឺ ប្រជាជន​នៅ​គ្រី​មៀ ចង់​នៅ​ជាមួយ​រុស្ស៊ី​ច្រើន​ជាមួយ​អ៊ុយ​ក្រែ​ន​»​។​

​សូមបញ្ជាក់​បន្តិច​ថា ក្នុង​ឆ្នាំ ២០១៤ យោងតាម​លទ្ធផល​ប្រជាមតិ​នៅ​គ្រី​មៀ ប្រជាជន​ប្រហែល​ជិត ៩៧​ភាគរយ​បោះឆ្នោត​ជ្រើស​រើសយក​ការ​ត្រលប់មក​រួមរស់​ជាមួយ​រុស្ស៊ី​វិញ​។ តែ​លោកខាងលិច​បាន​ទាត់ចោល​លទ្ធផល​និង​ចោទ​រុស្ស៊ី​ថា​បាន​ក្រសោប​យក​ទឹកដី​គ្រី​មៀ​ដោយ​ខុសច្បាប់​អន្តរជាតិ​។  យោងតាម​ប្រវត្តិសាស្ត្រ គ្រី​មៀ​នេះ​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ១៩៥៤ ដោយ​មេដឹកនាំ​សហភាពសូវៀត​កាលនោះ​មិន​នឹកស្មានថា សូ​វៀត​រលំរលាយ​ឡើយ​។ 

​ត្រលប់​មកវិញ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​កាលពី​សប្តាហ៍​មុន​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​លើកឡើង​ម្តង​ដែរ​ថា ពេល​លោក​ជាប់ឆ្នោត លោក​នឹង​ពិចារណា​ទទួលស្គាល់​ទឹកដី​គ្រី​មៀ ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ស្របច្បាប់ និង​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ផង​។

​ក្រៅពី​រឿង​គ្រី​មៀ អ្នកសារព័ត៌មាន ABC ក៏​ឈ្លេចសួរ​លោក ដូ​ណា​ល់ ត្រាំ​បន្ថែមទៀត​ផងដែរ ជុំវិញ​ទំនាក់ទំនង​ដែល​លោក​មាន​ជាមួយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ជាពិសេស​ប្រមុខរដ្ឋ​រុស្ស៊ី​។ តែ​លោក ដូ​ណា​ល់ ត្រាំ  បាន​ព្យាយាម​បដិសេធ​ជាថ្មី​ថា លោក​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ឡើយ គ្រាន់តែ​អ្នក​ទាំងពីរ​ធ្លាប់​សរសើរ​គ្នា​ទៅវិញទៅមក​។ ដូច្នេះហើយ​ទើបបានជា​លោក ដូ​ណា​ល់ ត្រាំ មើលឃើញ​លោក ពូ​ទីន ជា​មនុស្ស​ល្អ​និង​អាច​ធ្វើការ​ជាមួយ​លោក​បាន​។​

​បើសិនជា​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​មែន រដ្ឋ​អឺរ៉ុប​ភាគច្រើន​ត្រូវ​ភ័យព្រួយ តែ​រុស្ស៊ី​អាច​សប្បាយចិត្ត​ព្រោះ​លោក ដូ​ណា​ល់ ត្រា អាចធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​បាន​៕