​ទៅ​ដាក់​អន្ទាក់​សត្វ​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់

ខេត្តបាត់ដំបង៖ បុរសម្នាក់ដើរម្នាក់ឯងទៅដាក់អន្ទាក់សត្វ នៅចម្ងាយពីខ្ទមប្រហែលជាង ២គីឡូម៉ែត្រ ត្រូវសត្វពស់ ស្រកាចាស់ ចឹកស្លាប់ ស្ថិតនៅចំណុចបឹងខ្ចាស់ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ដោយសាកសពត្រូវកូនដើររកឃើញនៅ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៨និង០០នាទី។ នេះបើយោងតាមការឲ្យដឹងរបស់ អគ្គស្នងការនគរបាលជាតិ។
បុរសរងគ្រោះឈ្មោះ ចៅ សំអុល ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានដើរទៅដាក់អន្ទាក់ សត្វនៅចំណុចខាងលើទើបបណ្ដាលអោយពស់ ស្រកាចាស់ចឹកស្លាប់តែម្ដង។

ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ចៅ សំអុល សមត្ថកិច្ចបានពិនិត្យ ឃើញស្នាមពស់ខាំពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណី៕

​ទៅ​ដាក់​អន្ទាក់​សត្វ​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់ ​ទៅ​ដាក់​អន្ទាក់​សត្វ​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់

ប្រភព៖ kqube

  • ​ទៅ​ដាក់​អន្ទាក់​សត្វ​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ស្លាប់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/01  Category:កំសាន្ត
Tags: