សត្វ​ផ្សោត​ពីរ​ក្បាល​មេ​និង​កូន​ស្លាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ​

6 Videos


វាជារឿងគួរឲ្យសោកស្តាយបំផុត ដែលសត្វផ្សោតទឹកសាបជិតផុតពូជមួយប្រភេទនេះ បានស្លាប់ជាបន្តបន្ទាប់ ។ សត្វផ្សោតញីទន្លេមេគង្គខេត្តក្រចេះមួយក្បាលថ្មីទៀតហើយ ត្រូវបានគេប្រទះឃើញស្លាប់ជាថ្មីទៀត នៅច្រាំងទន្លេ កាលពីវេលាទៀបភ្លឺថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៦នៅចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ករណីនេះនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផលឬមន្ត្រីអភិរក្សសត្វផ្សោតទន្លេមេគង្គនោះទេ ។ ប៉ុន្តែបើតាមការអះអាងរបស់ពលរដ្ឋបានឃើញហេតុការណ៍សត្វផ្សោត១ក្បាលនេះ មានប្រវែងប្រមាណជាង១ម៉ែត្រនិងមានទំងន់ជិត១០០គីឡូក្រាមស្ថិតក្នុងវ័យបន្តពូជថែមទាំងមានកូនតូចមួយស្លាបអណ្ដែតនៅជិតទៀតផង ។ពលរដ្ឋនិយាយថា សត្វផ្សោតមេកូននេះបានស្លាប់រយៈពេលប្រហែលជិត២ថ្ងៃមកហើយ ដែលហូរអណ្ដែតចុះមកក្រោមនៅទីតាំង ដែលគេប្រទះឃើញខាងលើ ដែលករណីនេះគេសង្ស័យថាបណ្ដាលមកពីត្រូវគេឆក់ឬមានជំងឺទើបបណ្ដាលឲ្យស្លាប់ ។ ក្រោយពីពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល ទើបគេឃើញវត្តមានរបស់មន្ត្រីអង្គកា WWF នាំយកទៅទីស្នាក់ការ ដើម្បីត្រួតពិនិត្យរកមូលហេតុ ។

P9

សត្វ​ផ្សោត​ពីរ​ក្បាល​មេ​និង​កូន​ស្លាប់​អណ្តែត​ទឹក​នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ​

លោកឡោ គឹមសាន មន្ត្រីអង្គការ WWF ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា សត្វផ្សោតដែលស្លាប់នោះមិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ កម្លាំងរបស់លោកកំពុងវេចខ្ចប់យកទៅស្នាក់ការរអង្គការ WWF ដើម្បីធ្វើការពិសោធន៍ ហើយជំហ៊ានដំបូងលោកដាក់ការសង្ស័យថា ផ្សោតមួយក្បាលនេះអាចស្លាប់ ដោយសាររលូតកូន ព្រោះនៅជិតផ្សោតស្លាប់នេះមានកូនផ្សោតមួយក្បាលស្លាប់នៅក្បែរនោះដែរ ៕ សុថាត់