ស្ត្រី​កើត​ជំងឺមហារីក​ដោះ រង់ចាំតែ​ថ្ងៃ​ស្លាប់ សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន​

6 Videos


មើលទៅគួរឲ្យអាណិតអាសូរណាស់ ដែលស្ត្រីក្រីក្រម្នាក់បានកើតជំងឺមហារីដោះរហូតដល់ដំបៅរីកយ៉ាងធំ ឈានដល់ដំណាក់កាលចុងក្រោយ រងចាំតែថ្ងៃមរណា ដោយសារតែគាត់គ្មានលុយព្យាបាល ។

អ្នកមីងឈ្មោះ មុំ សារី រស់នៅភូមិ ត្រពាំព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គាត់កំពុងជួបបញ្ហាទុក្ខធំ ដោយកើតជំងឺដំបៅដោះមួយចំហៀង គួរឱ្យខ្លាច និង គ្មានប្រាក់ព្យាបាលឡើយ ។ គាត់បានទៅរកសេវាព្យាបាលជាច្រើនដែរ តែដោយគាត់គ្មានលុយព្យាបាលទើបគាត់ទុកជំងឺនេះឲ្យរីករាលដាលដល់ថ្នាក់នេះ ។ ពេលនេះជិវិតរបស់គាត់រស់រង់ចាំតែថ្ងៃស្លាប់ប៉ណ្ណោះ ដោយសារតែគ្មានលុយព្យាបាលជំងឺ រស់ទាំងលំបាកវេទនាគ្មានអ្វីជាទីពឹងឡើយ ។

P9

ស្ត្រី​កើត​ជំងឺមហារីក​ដោះ រង់ចាំតែ​ថ្ងៃ​ស្លាប់ សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន​

ស្ត្រី​កើត​ជំងឺមហារីក​ដោះ រង់ចាំតែ​ថ្ងៃ​ស្លាប់ សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន​

អ្នកមីង មុំ សារី សូមអំពាវនាដល់សប្បុរសជនទាំងឡាយ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមេត្តាជួយសង្គ្រោះជីវិតរបស់គាត់ផង ព្រោះគ្រួសាររបស់គាត់លក់កេរ្តិ៍អាករអស់ទៅហើយ ដើម្បីយកលុយទៅព្យាបាលជំងឺ ហើយជំងឺរបស់គាត់នៅតែមិនបានជាសះស្បើយទៀត គឺកាន់តែធ្ងន់ធ្ងរទៅៗសូមសម្តេចទាំងទ្វេជួយស្រោចស្រង់អាយុជីវិតរបស់គាត់ផង ។

បើសប្បុរសជនមានទឹកចិត្តសប្បុរសធម៌ អាចទាក់ទងតាមលេខទូរស័ព្ទនេះ 0978683131 ៕

                                                                                            សុថាត់