ជីដូន​ចិត្ត​អប្រិយ​ទាមទារ​រំលូត​ចៅ​ក្នុង​ផ្ទៃ ដោយសារតែ​…​

6 Videos


នៅឯខេត្តបាត់ដំបងឯណោះវិញ ជនសង្ស័យជាម្ដាយ និង កូនប្រុសត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង និង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ កក្កដា ២០១៦ នេះ បន្ទាប់ពីពួកគេគំរាមនិងបង្ខំនារីវ័យក្មេងម្នាក់ ដែលជាសង្សារកូនប្រុសរបស់ខ្លួន ឱ្យទៅរំលូតកូនចោល ។

បើតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាម្ដាយ និង កូនប្រុសនោះ ត្រូវឃាត់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ស្ថិតនៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ដែលស្ត្រីជាម្តាយឈ្មោះហ៊ាម សារឿន អាយុ ៤០ ឆ្នាំ និងកូនប្រុសឈ្មោះឥន ចាន់ណា អាយុ ១៧ ឆ្នាំ ជាសិស្សថ្នាក់ទី ១១ នៅវិទ្យាល័យបវេល ។

P9

ជីដូន​ចិត្ត​អប្រិយ​ទាមទារ​រំលូត​ចៅ​ក្នុង​ផ្ទៃ ដោយសារតែ​…​

ចំណែកនារីរងគ្រោះមានឈ្មោះ ឡាយ គឹមលាង អាយុ ១៧ ឆ្នាំ ( ជាសង្សារ ) ត្រូវបានពីរនាក់ម្តាយ និង កូនប្រុសនេះបានបង្ខំឱ្យនាងរំលូតកូនចោលនៅក្នុងគ្លីនិកឯកជនមួយកន្លែងក្នុងភូមិខាងលើ កាលពីថ្ងៃទី ២១ ខែកក្កដា ដើម្បីគេចពីការទទូលខុសត្រូវ ។ ដោយស្ត្រីសង្ស័យឈ្មោះ ហ៊ាម សារឿន បានគំរាមនារីរងគ្រោះថា បើមិនរំលូតកូនចោលទេ គ្រូមិនអនុញ្ញាតឱ្យកូនប្រុសគាត់ចូលរៀនថ្នាក់ទី ១២ នៅឆ្នាំក្រោយទេ ថែមទាំងហាមមិនឱ្យនាងនិយាយរឿងនេះទៀតផង ។ ដូច្នេះហើយទើបនាងសុខចិត្តរំលូតកូនទាំងការឈឺចាប់ ។

តែក្រោយមករឿងនេះ ក៏ត្រូវបែកការណ៍ដឹងដល់អាណាព្យាបាលរបស់នាង ហើយក៏ទៅដាក់ពាក្យប្ដឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់តែម្ដង ។ ម្ដាយនិងកូនប្រុសនោះ ត្រូវជាប់ចោទពីបទសមគំនិតគ្នាក្នុងការប្រព្រឹត្តបទល្មើស ដើម្បីគេចវេសពីការទទូលខុសត្រូវ ។ ពេលនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាម្ដាយ និង កូននោះទៅតលាការហើយ នាព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ ៕

                                                                                                  ចំណូល