រថយន្ត​ដឹក​ស្រា​បៀរបុក​រថយន្ត​សង្គ្រោះរបួស ២ នាក់​

6 Videos


ប៉ូលីសបានឲ្យដឹងថា រថយន្តដឹកស្រាបៀរលីអូ បុកគ្នាជាមួយរថយន្តសង្គ្រោះដឹកអ្នកជំងឺរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បណ្ដាលឲ្យមនុស្ស ២ នាក់រងរបួស ។ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល ស្រុកពួក បានឲ្យដឹងថា រថយន្តសង្គ្រោះពាក់ស្លាកលេខរដ្ឋ ១២. ២-០៧៩៨ បើកបរដោយបុរសម្នាក់ឈ្មោះ ជឿន បូរី អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិវត្តលៀប សង្កាត់សំរោង ក្រុង-ខេត្តបាត់ដំបង ដឹកទារិការដែលទើបតែកើតបាន ៣ ថ្ងៃ និង ម្ដាយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានជែងរថយន្តមួយគ្រឿងទៀត ហើយទៅបុករថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0911 បើកបរដោយឈ្មោះ លី ភេទ ប្រុស មានមុខរបរជាអ្នកបើកឡានឲ្យក្រុមហ៊ុនស្រាបៀរ LEO ក្នុងក្រុងសៀមរាប បើកឆ្លងកាត់ផ្លូវ ។

P9

រថយន្ត​ដឹក​ស្រា​បៀរបុក​រថយន្ត​សង្គ្រោះរបួស ២ នាក់​

រថយន្ត​ដឹក​ស្រា​បៀរបុក​រថយន្ត​សង្គ្រោះរបួស ២ នាក់​

ចំពោះអ្នកបើករថយន្តដឹកស្រាបៀរ ក្រោយពេលកើតហេតុបានបន្តបើករត់គេចខ្លួនរហូតទៅដល់ចំណុចសិប្បកម្មតម្បាញពួក បានទុករថយន្តចោល រួចចុះរត់គេចខ្លួនបាត់ ។

លោកអធិការនគរបាលបានបន្តទៀតថា រថយន្តសង្គ្រោះ ដឹកអ្នកជំងឺ ពេលនោះបានបែកកងមុខ ផ្នែកខាងស្តាំ ហើយបានច្រុលចង្កូតទៅបុកខឿន ចិញ្ចើមផ្លូវខាងជើងទើបទៅមុខលែងរួច បណ្តាលឱ្យរថយន្តខូចផ្នែកខាងមុខ ។ ចំពោះទារិកា និង ម្ដាយ ត្រូវបានលើកដាក់រថយន្តមួយផ្សេងទៀត ដឹកបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប ។

រថយន្ត​ដឹក​ស្រា​បៀរបុក​រថយន្ត​សង្គ្រោះរបួស ២ នាក់​

បច្ចុប្បន្នរថយន្តទាំង ២ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយ ៕

                                                                                 សុថាត់