RIO៖ ស៊ន សៀវ​ម៉ី ជើងឯក​អាស៊ី​២០១៤ នឹង​ប៉ះ​កីឡាការិនី​ហូ​ឡង់​ដែលជា​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០០៥ និពន្ធដោយ : សឿន វណ្ណឌេត       August-01-2016, 9:19 pm         2932

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132RIO៖ ស៊ន សៀវ​ម៉ី ជើងឯក​អាស៊ី​២០១៤ នឹង​ប៉ះ​កីឡាការិនី​ហូ​ឡង់​ដែលជា​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០០៥​កីឡាការិនី ស៊ន សៀវ​ម៉ី ដែលជា​ក្តី​រំពឹង​របស់​ថ្នាក់ដឹកនាំ​ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រជែង​ជាមួយ​កីឡាការិនី​ពី​បណ្តា​ប្រទេស​១៥​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រេ​ស​ប្រេ​ស៊ី​ល​។ កីឡាការិនី​តំណាង​ឲ្យ​កម្ពុជា​រូបនេះ​នឹងធ្វើ​ការប្រកួត​លើ​វិញ្ញាសា​តេ​ក្វាន់​ដូ​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​ជាមួយ​កីឡាការិនី​ហូ​ឡង់ Reshimie Oogink នា​ថ្ងៃទី​២០ ខែសីហា ខាងមុខនេះ​។​

​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ប្រកួត​លើ​វិញ្ញាសា​តេ​ក្វាន់​ដូ​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម នឹងធ្វើ​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដែល​មកពី​ទូទាំង​ពិភពលោក​ចំនួន​១៥​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល​នា​ខែសីហា ខាងមុខនេះ​។ បណ្តា​ប្រទេស​ទាំង​១៥​នោះ​រួមមាន ចិន​, សែ​ប៊ី​, អង់គ្លេស​, អាមេរិក​, បារាំង​, ម៉ិ​ក​ស៊ិ​ក​, ន័​រ​វែ​ស​, ហូ​ឡង់​, ម៉ា​រ៉ុ​ក​, ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​, សា​ធារ​ដ្ឋ​ដូ​មិ​នី​ក​, ព័រ​តូ​រី​កូ​, ហ្វីលីពីន​, ណេ​ប៉ាល់ និង​កូត​ឌី​វរ​។

RIO៖ ស៊ន សៀវ​ម៉ី ជើងឯក​អាស៊ី​២០១៤ នឹង​ប៉ះ​កីឡាការិនី​ហូ​ឡង់​ដែលជា​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០០៥ និពន្ធដោយ : សឿន វណ្ណឌេត       August-01-2016,  9:19 pm         2932

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងចំណោម​ប្រទេស​ទាំង​១៥​នេះ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​បានឈ្នះ​មេដាយមាស​អាស៊ី​ឆ្នាំ​២០១៤  ត្រូវ​ជួប​ប្រកួត​បើកឆាក​ជាមួយ​កីឡាការិនី​សញ្ជាតិ​ហូ​ឡង់ Reshimie Oogink ម្ចាស់​មេដាយមាស​អឺរ៉ុប​ឆ្នាំ​២០០៥ នា​ថ្ងៃទី​២០ ខែសីហា ។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក Olympic Games 2016 នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល នេះ មាន​ប្រទេស​ចូលរួម​ជាង​២០០​ប្រទេស និង​មាន​អត្ត​ពិល​សរុប​ជាង​១​ម៉ឺន​នាក់ ដែល​ចាប់ផ្តើម​ប្រកួត​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២១ ខែសីហា​៕

RIO៖ ស៊ន សៀវ​ម៉ី ជើងឯក​អាស៊ី​២០១៤ នឹង​ប៉ះ​កីឡាការិនី​ហូ​ឡង់​ដែលជា​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០០៥ និពន្ធដោយ : សឿន វណ្ណឌេត       August-01-2016,  9:19 pm         2932