ក្រសួង​នឹង​ផ្អាក​បណ្ដោះអាសន្ន ចំពោះ​ការដ្ឋាន​សំណង់​ដែល​ពុំមាន​មន្ត្រី​ចុះ​ពិនិត្យ​ការបោះ​ប​បង្គា​ល​ទីតាំង​ និពន្ធដោយ : ញ៉ុង​ ហេង       August-01-2016, 9:59 pm         462

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​នឹង​ផ្អាក​បណ្ដោះអាសន្ន ចំពោះ​ការដ្ឋាន​សំណង់​ដែល​ពុំមាន​មន្ត្រី​ចុះ​ពិនិត្យ​ការបោះ​ប​បង្គា​ល​ទីតាំង​​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមាន​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​ការដ្ឋាន​សំណង់​ទាំងឡាយណា ដែល​បានចាប់ផ្ដើម​សាងសង់ ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការបោះបង្គោល​ទីតាំង​សំណង់​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី​។​

​ដើម្បី​ធានា​ការគោរព​ច្បាប់​ក្នុង​វិស័យ​សំណង់​, ទប់ស្កាត់​ការសាងសង់​ខុស​គម្លាត​, វិវាទ និង​គ្រោះថ្នាក់​ជាយថាហេតុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ក្រោម​ឱវាទ​ឲ្យ​អនុវត្ត​វិធានការ​មួយចំនួន​។​

​នៅក្នុង​សេចក្ដីណែនាំ​របស់ខ្លួន ក្រសួង​រៀបចំ​ដែនដី បាន​បញ្ជា​ដល់​ប្រធាន​មន្ទីរ​ក្រោម​ឱវាទ ឲ្យ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការបោះបង្គោល​ទីតាំង​សំណង់ នៅ​គ្រប់​ការដ្ឋាន​សំណង់ ដោយ​ត្រូវ​កំណត់​និយាម​ការច្បាស់​លាស់​តាម​គម្រោង​ប្លង់​ដែល​បានអនុញ្ញាត​។

​ក្រសួង​បាន​បញ្ជា​ផងដែរ ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​ការដ្ឋាន​សំណង់​ណាមួយ ដែល​ចាប់ផ្ដើម​សាងសង់ ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការបោះបង្គោល​ទីតាំង​នៃ​សំណង់​នោះ​។

​ទន្ទឹមនឹងនេះ មន្ទីរ​ត្រូវ​ណែនាំ​ពី​បញ្ហា​ផ្លូវច្បាប់​ដល់​ម្ចាស់​សំណង់ និង​ត្រូវ​ពិនិត្យ​តាមដាន​ពី​ភាពស្របច្បាប់​នៃ​ការដ្ឋាន​សំណង់​ដែល​កំពុងមាន​ដំណើរ​ទាំ​ង​នោះ​។ នេះ​បើតាម​សេចក្ដីណែនាំ​ដដែល​នេះ​៕