អី​គេ​ មាន​ប៊ូសហ្វេ​​មួយ​ចាន​១០០០​រៀល​​​​ទៀត!

សម្រាប់ ​អ្នក​ដែល​មិន​ដឹង​ថា​ ត្រូវ​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ឯណា​ ហើយ​ញ៉ាំ​ម្ហូប​អ្វី​ សូម​កុំ​បារម្ភ​អី​ ​សប្ដាហ៍​នេះ​ Sabay សូម​ណែនាំ​ហាង​មួយ​កន្លែង​ដល់​ប្រិយមិត្ត។ ​​​អាច​និយាយ​បាន​ថា​ នេះ​គឺ​ជា​ហាង​ម្ហូប​បួស​ដំបូង​គេ​តែ​មួយ​គត់​នៅ​​រាជ​ធានី​​ភ្នំពេញ​ ដែល​​​​សេវា​កម្ម​​នៅ​ក្នុង​ហាង​​​​នោះ​​មាន​លក្ខណៈ​ប្លែក​ពី​គេ។

 

អី​គេ​ មាន​ប៊ូសហ្វេ​​មួយ​ចាន​១០០០​រៀល​​​​ទៀត!

 

​គ្រាន់​តែ​​ឮ​​ពាក្យ​​ថា​​អាហារ​បួស​ និង​ប៊ូសហ្វេ​ ប្រិយមិត្ត​ប្រហែល​ជា​​នឹក​គិត​ក្នុង​ចិត្ត​ថា​ នឹង​ត្រូវ​ចំណាយ​លុយ​​ច្រើន​ហើយ​មើល​ទៅ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​​មិត្ត​អ្នក​អាន​ប៉ាន់​ស្មាន​នោះ​ទេ។ សម្រាប់​អាហារ​បួស​ នៅ​ហាង ស៊ីន ធានទីស៊ូស៊ឺគាន់​ ភ្ញៀវ​ដែល​ទៅ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ​ ចំណាយ​ត្រឹម​តែ​៣០០០​រៀល ទៅ​៤០០០រៀល​ប៉ុណ្ណោះ​ ក៏​អាច​ទទួល​ទាន​បាន​នូវ​បាយ​ម្ហូប​បី​បួន​មុខ​ដែរ។

 

-អាន​អត្ថបទ៖ ៦យ៉ាង​​ពី​លុយ​ដុល្លារអាមេរិក ធ្លាប់ដឹងអត់?

 

 

ចំណុច​ពិសេស​នៅ​ត្រង់​ថា​ តម្លៃ​ម្ហូប​គ្រប់​មុខ​ ​នៅ​​ហាង​មួយ​នេះ​ ក្នុង​ម្ហូប​មួយ​ចាន​ថ្លៃ​ត្រឹម​តែ​១០០០​រៀល​ តែ​ប៉ុណ្ណោះ ហើយ​មាន​​ម្ហូប​ជាង​២០មុខ​​ត្រូវ​បាន​តម្រៀប​គ្នា​​រង់​ចាំ​ភ្ញៀវ​កុម្ម៉ង់​ ​មិន​ឲ្យ​ទ្រលាន់​ទេ។ ទោះ​បី​ជា​ម្ហូប​​នៅ​ទី​នោះ​មាន​តម្លៃ​ធូរ​ថ្លៃ​​​មែន​ ប៉ុន្តែ​មិន​មែន​ភ្ញៀវ​ដួស​ម្ហូប​ទាំង​អស់​នោះ​ញ៉ាំ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ តែ​មាន​អ្នក​លក់​ចាំ​ដួស​ឲ្យ​ស្រាប់។

​ តម្លៃ​សមរម្យ​ ម្ហូប​មាន​អនាម័យ​ ​កន្លែង​​​មាន​ម៉ាស៊ីន​ត្រជាក់​ និង​សេវាកម្ម​ល្អ​ មាន​លក់​នៅ​ហាង​ម្ហូប​បួស ស៊ីន ធានទីស៊ូស៊ឺគាន់​  ដែល​មាន​ទីតាំង​នៅ​​ផ្ទះ​លេខ​១០០ តាម​បណ្ដោយ​​ផ្លូវ​ប៉ាស្ទ័រ ខណ្ឌ​ដូន​ពេញ​​ ក្បែរ​វិទ្យាល័យ​ស៊ីសុវត្ថិ ជាប់​សាលា​អាម៉េរិកាំង៕

 

អី​គេ​ មាន​ប៊ូសហ្វេ​​មួយ​ចាន​១០០០​រៀល​​​​ទៀត!

 

អី​គេ​ មាន​ប៊ូសហ្វេ​​មួយ​ចាន​១០០០​រៀល​​​​ទៀត!

 

អី​គេ​ មាន​ប៊ូសហ្វេ​​មួយ​ចាន​១០០០​រៀល​​​​ទៀត!

 

អី​គេ​ មាន​ប៊ូសហ្វេ​​មួយ​ចាន​១០០០​រៀល​​​​ទៀត!

 

តើ​ប្រិយមិត្ត​ចង់​សាក​ម្ហូប​បួស​នេះ​ដែរ​ ឬ​ទេ?

 

អត្ថបទ៖ យិន សំបូរ