iOS 10 នឹង​បន្ថែម Emoji ថ្មី​ដល់​ទៅ​ជាង ១០០

iOS 10 (Beta) ដែល​បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ មាន​មុខងារ​ប្លែកៗ​ជា​ច្រើន។ លើស​ពី​នេះ​បើ​តាម​ការ​ប្រកាស​ចុងក្រោយ​របស់ Apple បាន​ឲ្យ​ដឹង iOS 10 នឹង​បន្ថែម Emoji ​ថ្មី​ដល់​ទៅ​ជាង ១០០។

 

iOS 10 នឹង​បន្ថែម Emoji ថ្មី​ដល់​ទៅ​ជាង ១០០

 

ការ​បន្ថែម Emoji ថ្មីៗ​ដល់​ទៅ​ជាង ១០០ នេះ Apple ចង់​បន្ថែម​ជម្រើស​កាន់​តែ​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ទាំង​ប្រុស​ទាំង​ស្រី ​អាច​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន​តាម​រយៈ Emoji លើ​ក្តារចុច iOS 10។

 

បច្ចុប្បន្ន Apple កំពុង​សហការ​ជាមួយ Unicode Consortium ដើម្បី​នាំ Emoji ថ្មីៗ​ជាង ១០០នោះ​ដាក់​លើ iOS 10 ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​នៅ​ខែ​ក្រោយ៕

 

iOS 10 នឹង​បន្ថែម Emoji ថ្មី​ដល់​ទៅ​ជាង ១០០

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ Apple