នេះ​ជា​មូលហេតុ​ដែល​អ្នក​ខ្ជិល​ហាត់ប្រាណ​គួរ​ពិសា​ស្រាក្រហម ១ កែវ​រាល់ថ្ងៃ​

    ​ការស្រាវជ្រាវ​មួយ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Alberta ក្នុងប្រទេស​កាណាដា​បាន​រកឃើញ​អត្ថប្រយោជន៍​នៃ​សារធាតុ Resvaeratrol នៅក្នុង​ស្រាក្រហម ស្រដៀង​ទៅនឹង​សារធាតុ​ដែល​យើង​ទទួលបាន​ពី​ការធ្វើ​លំ​ហាត់ប្រាណ​ដែរ​។​

​    ​យោងទៅលើ​ការស្រាវជ្រាវ​របស់លោក Jason Dyck ការរកឃើញ​នេះ​នឹង​ជួយ​ដល់​អ្នក​ដែល​គ្មាន​ពេលធ្វើ​លំ​ហាត់ប្រាណ​។ សារធាតុ Resveratrol ត្រូវបាន​គេ​ដឹងថា​ជួយ​ជំរុញ​សមត្ថភាព​រាងកាយ មុខងារ​បេះដូង និង​ពង្រឹង​សាច់ដុំ​។ លោក​លើកឡើងថា ពិសា​ស្រាក្រហម ១ កែវ​ក្នុង​មួយថ្ងៃ​គឺ​ស្មើនឹង​ការហាត់​ប្រាណ​នៅ Gym មួយ​ម៉ោង​។​

​    ​លោក Jason Dyck និយាយថា "​ខ្ញុំ​គិតថា​សារធាតុ Resveratrol អាចជួយ​អ្នកជំងឺ ដែល​ចង់​ធ្វើ​លំ​ហាត់ប្រាណ ប៉ុន្ដែ​មិនមាន​សម្បទា​មាំមួន​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​"​។​

​    ​ការពិភាក្សា​ជុំវិញ​អត្ថប្រយោជន៍​នៃ​ស្រាក្រហម​ត្រូវបាន​គេ​ចងក្រង​ទុក​។ ការសិក្សា​បានបង្ហាញ​ថា​ទទួលទាន​ស្រាក្រហម​មួយ​កែវ​ក្នុង​មួយថ្ងៃ​នឹង​បង្ការ​ជំងឺ​វង្វេង ឬក៏​មហារីក ដែល​វា​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក បង្ការ​ភាព​ចាស់ និង​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​៕