កែវ​ញ៉ាំ​ទឹក​រាល់ថ្ងៃ ក៏​អាច​ធ្វើឲ្យ​មាន​ជំងឺ​បាន​ដែរ បើសិនជា …

កែវ​ញ៉ាំ​ទឹក​រាល់ថ្ងៃ ក៏​អាច​ធ្វើឲ្យ​មាន​ជំងឺ​បាន​ដែរ បើសិនជា ...

​មុន​ពេល​អ្នក​សួរ​សំណួរ អំពី​ការលាង​សម្អាត​ស្អាត ដល់​កម្រិត​ណាស់​ក្នុង​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​នោះ ដំបូង​ឡើយ អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​ថា ក្នុង​ផ្ទះបាយ​យើង​ស្អាត​ដល់​កម្រិត​ណា​។ មិនបាច់​និយាយា​អ្វី​ច្រើនទេ ខ្ញុំ​គ្រាន់តែ​លើក​យក​នូវ​កែវ​ញ៉ាំ​ទឹក​មាន​ដៃ​មួយ មក​និយាយ​ចុះ​។

​ក្នុងករណី​ដែល​អ្នក​ប្រើ​កែវ​ញ៉ាំ​ទឹក​នោះ ដាក់​កាហ្វេ​ញ៉ាំ​ហើយ មិន​បាន​លាង​សម្អាត​វា ដោយ​បន្សល់ទុក​នូវ​ស្នាម​ជាប់​ទឹក​កាហ្វេ រាង​មូល​ក្នុង​កែវ ក៏​ជា​ដើមហេតុ​នាំឲ្យ​យើង ងាយ​នឹង​មាន​ជំងឺ​ដោយ​មិនដឹង​ខ្លួន​ដែរ​។ សំណួរ​សួរថា តើ​អ្នក​ខ្ជិល​លាង​សម្អាត​ស្នាម​ប្រឡាក់​នេះ​មែន​ទេ​? អ្នក​អាច​នឹង​និយាយថា គ្រាន់​តេ​ស្នាម​ប៉ុណ្ណឹង វា​គ្មាន​អ្វី​គ្រោះថ្នាក់​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ប្រើ​កែវ​នេះ​ដដែល​ញ៉ាំ​ទឹក​ធម្មតា ទឹក​នោះ​អាច​នឹង​រំលាយ​ជាតិ​កាល់ស្យូម​កាបូ​ណាត នៃ​ស្នាម​ប្រឡាក់​នោះ ចូល​ទៅក្នុង​ទឹក​អ្នក​ញ៉ាំ​បាន​។ ដូច្នេះ ការ​ញ៉ាំ​ទឹក​ប្រភេទ​នេះ អាច​នាំឲ្យមាន​បញ្ហា​ដោះ​ពោះវៀន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​បំបាត់​ស្នាម​ប្រឡាក​នេះ អ្នក​គួរតែ​លាង​សម្អាត​វា​ជា​ញឹកញាប់ ឬ​លាង​ជាមួយនឹង​ទឹកខ្មេះ និង​ម្សៅ​ដុត​នំ​បុ័ង (Baking Soda)​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។