​អាការៈ​ញឹកញាប់ របស់​ជំងឺ​រលាក​សួត ដែល​គួរ​យល់​ដឹង​

​អាការៈ​ញឹកញាប់ របស់​ជំងឺ​រលាក​សួត ដែល​គួរ​យល់​ដឹង​

​ជំងឺ​រលាក​សួត គឺ​ជា​ជំងឺ​ផ្លូវដង្ហើម​មួយ ដែល​កើត​ឡើង​ជាង​ញឹកញាប់ ទៅលើ​កូន​ក្មេង​។ យោង​ទៅតាម​ស្ថិតិ​អង្គការ​យូ​នី​សេស បានឲ្យដឹងថា ជំងឺ​នេះ​បាន​សម្លាប់​កុមារ​ប្រមាណ ៩២០ ០០០ នាក់​ហើយ កាលពី​ឆ្នាំ ២០១៥ ដែល​ក្នុងនោះ​មាន ១៥ ភាគរយ​អាយុ​ក្រោម ៥ ឆ្នាំ​។ ជំងឺ​នេះ​ដែរ​បង្កឡើង​ដោយ បាក់តេរី​មួយ​ឈ្មោះថា Streptococcus Pneumonia ដែល​វា​ឆ្លង​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន​ចុះ​ខ្សោយ​។ ទោះបីជា​ជំងឺ​រលាក​សួត អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​ក៏ដោយ ក៏​ការរកឃើញ​ជំងឺ​នេះ​លឿន អាច​ព្យាបាល​ជា​បានដែរ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​រោគសញ្ញា​ញឹកញាប់​ខ្លះ របស់​ជំងឺ​រលាក​សួត​ដែល​អ្នក​គួរ​យល់​ដឹង​។​

  1. ​ក្អកមាន​ស្លេស ជាពិសេស ស្លេស​ពណ៌​លឿង ឬ​បៃតង និង​ពេលខ្លះ​មាន​ជា​ឈាម​ផង​ដែរ​។ ចំពោះ​ការ​ក្អកមាន​ឈាម អាច​បង្កឡើង​ដោយ​បាក់តេរី​រលាក​សួត Legionella Pneumonia​។
  2. ​ក្តៅខ្លួន​ចាប់ពី ៣៨ អង្សា​សេរ​ឡើងទៅ ចំពោះ​កូន​ក្មេង បូករួម​នឹង​ការ​គ្រុនញាក់​ទៀត​។ ចំពោះ​មនុស្ស​ធំ អាច​នឹង​មាន​ការ​ក្តៅខ្លួន​តិចតួច​ប៉ុណ្ណោះ​។​
  3. ​ពិបាក​ដកដង្ហើម ដោយសារ​តែ​មេរោគ​កើន​ចំនួន​នៅក្នុង​សួត ហើយ​គ្របដណ្តប់ និង​ចាប់ផ្តើម​រាលដាល​ដល់​ផ្លូវដង្ហើម​ក្នុង​ច្រមុះ និង​បំពង់ករ​។​
  4. ​អ្នកជំងឺ​ចាប់ផ្តើម​ឈឺ​ទ្រូង នៅពេល​មាន​ការ​រលាក​សួត​កាន់តែខ្លាំង​។​
  5. ​វង្វេងវង្វាន់ ដោយសារតែ​ការពិបាក​ដកដង្ហើម នាំ​ឲ្យ​កង្វះ​អុកស៊ីសែន និង​ជីវជាតិ​ចិញ្ចឹម ទៅ​ចិញ្ចឹម​ខួរក្បាល​។​
  6. ​ក្រចក និង​បបូរមាត់​ប្រែ​ពណ៌​។ ក្រចក​អាច​ប្រែ​ពណ៌​ទៅ​ជាស ហើយ​បបូរមាត់​ទៅជា​ស្លេកស្លាំង ឬ​ទៅ​ជា​ស្វាយ​។ ករណី​បែប​នេះ​បញ្ជាក់ថា ជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​
  7. ​ការ​អស់កម្លាំង​អាច​នឹង​កើតមាន​ដែរ ដោយសារ​តែ​អុកស៊ីសែន​មិន​គ្រប់គ្រាន់ ឈឺ​សាច់ដុំ និង​ឈឺក្បាល​។

​បើសិន​ជា​អ្នក​ក្អក​ជាប់ បូករួម​នឹង​អាការៈ​ដូច​ខាងលើ​ទៀត អ្នក​ពិតជា​មាន​ឱកាស​ច្រើនណាស់ ក្នុងការ​គិតថា មាន​ជំងឺ​រលាក​សួត​។ ដូច្នេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម ដើម្បី​កុំ​ឲ្យ​ការបង្ករោគ​នោះ កាន់តែ​ធ្ងន់ធ្ងរ​ទាន់​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។