ទ័ព ផ្តួលក្រោន ដើម្បីតាមបំភ័យ បឹងកេត ខណៈណាហ្គាវើល លត់អាស៊ីអឺរ៉ុប ៥-១

ក្រសួងការពារជាតិ(ទ័ព) នៅតែជាករបស់ក្រុមបឹងកេតអង្គរ បន្ទាប់ពីក្រុមទ័ព បានផ្តួលក្រុមភ្នំពេញក្រោន កាលពីយប់ថ្ងៃចន្ទម្សិលមិញ ដើម្បីមាន៣៤ពិន្ទុ ប្រកៀកនឹងបឹងកេត ដែលមាន៣៧ពិន្ទុនោះ។ រីឯក្រុមណាហ្គាវើល បានលត់ក្រុមអាស៊ីអឺរ៉ុប រហូតដល់ ៥-១ ដើម្បីពង្រឹងទីតាំងលេខ៣របស់ខ្លួន។

mm5

បើទោះបីជា ក្រុមភ្នំពេញក្រោន ធ្លាប់ឈ្នះក្រុមទ័ព ២-១ ក្នុងជើងទី១ ប៉ុន្តែសម្រាប់ការជួបគ្នាជាថ្មី នៅកីឡដ្ឋាន RSN កាលពីយប់ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានប្រកាន់យកការលេងបែបទប់ ច្រើនជាងការវាយសម្រុក ខណៈពួកគេបារម្ភទៅខ្សែប្រយុទ្ធដ៏មុតស្រួចទាំង៣មកពីកូរ៉េខាងជើងរបស់ក្រុមទ័ពនោះ។

mm4

យ៉ាងណាក៏ដោយ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមទ័ព នៅតែកើតមានឡើង នៅពេលខ្សែប្រយុទ្ធពាក់លេខ៣១មកពីកូរ៉េខាងជើង Kim Kyong Hun បានស្ទុះទៅតែតបាល់ទម្លាក់ផុតពីការចេះទៅសង្រ្គោះរបស់អ្នកចាំទី កែវ សុខសិលា រួចបានទាត់បាល់នោះបញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៦២នោះ។
ការយកឈ្នះក្រុមភ្នំពេញក្រោនត្រឹម ១-០ ទាំងលំបាកនេះ បានធ្វើឲ្យក្រុមទ័ព នៅតែមានសង្ឃឹម ក្នុងការប្រជែងយកពានជាមួយក្រុមបឹងកេត។

mm3

បើទោះបីជាពេលនេះ ក្រុមបឹងកេត មានពិន្ទុលើសក្រុមទ័ពចំនួន៣ពិន្ទុ ប៉ុន្តែការនៅសល់៤ប្រកួតក្នុងដៃដូចគ្នានោះ វាមិនទាន់ប្រាកដថា បឹងកេត អាចនឹងយកឈ្នះទាំង៤ប្រកួត ដើម្បីលើកពាននោះទេ ខណៈបឹងកេត នៅសល់សុទ្ធតែការប្រកួតលំបាកៗនោះ។ បើសិនជា បឹងកេត ជួបការចាញ់ ឬស្មើតែ១លើកនោះ គឺក្រុមទ័ព មានភាគរយយ៉ាងពេញទំហឹង ក្នុងការប្រជែងយកពានក្នុងរដូវកាលនេះ។

mm2

យ៉ាងណាមិញ ក្រុមណាហ្គាវើល បានបន្តឈ្នះក្រុមអាស៊ីអឺរ៉ុប ៥-១ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនោះដែរ ដើម្បីមានឱកាសកាន់តែខ្ពស់ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាលនេះ ខណៈពេលនេះ ណាហ្គាវើល ក៏កំពុងឈរនៅលេខរៀងទី៣ស្រាប ដោយមាន២៧ពិន្ទុ។

mm1

នៅក្នុងការប្រកួតនេះ ញឹម សុវណ្ណារ៉ា និង Kelechi បានស៊ុតចូលម្នាក់១គ្រាប់ ដើម្បីជួយឲ្យណាហ្គាវើល នាំមុខ ២-០ នៅតង់ទី១ មុនពេលក្រុមអាស៊ីអឺរ៉ុប វាយបកបាន១គ្រាប់វិញនៅនាទី៥០ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេចរបស់ខ្សែប្រយុទ្ធ Njoku David។ ប៉ុន្តែ Richard សារី ម៉ាត់ណូរ៉ូទីន និង Kelechi បានបន្ថែមម្នាក់១គ្រាប់ទៀត ដើម្បីជួយឲ្យណាហ្គាវើល ឈ្នះអាស៊ីអឺរ៉ុប ៥-១ លើកនេះ៕

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦
ទ័ព ផ្តួលក្រោន ដើម្បីតាមបំភ័យ បឹងកេត ខណៈណាហ្គាវើល លត់អាស៊ីអឺរ៉ុប ៥-១
ក្រសួងការពារជាតិ(ទ័ព) នៅតែជាក្រុមដែលតាមបំភ័យ ក្នុងដំណើរឆ្ពោះទៅរកការលើកពានក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦ របស់ក្រុមបឹងកេតអង្គរ បន្ទាប់ពីក្រុមទ័ព បានផ្តួលក្រុមភ្នំពេញក្រោន កាលពីយប់ថ្ងៃចន្ទម្សិលមិញ ដើម្បីមាន៣៤ពិន្ទុ ប្រកៀកនឹងបឹងកេត ដែលមាន៣៧ពិន្ទុនោះ។ រីឯក្រុមណាហ្គាវើល បានលត់ក្រុមអាស៊ីអឺរ៉ុប រហូតដល់ ៥-១ ដើម្បីពង្រឹងទីតាំងលេខ៣របស់ខ្លួន។

បើទោះបីជា ក្រុមភ្នំពេញក្រោន ធ្លាប់ឈ្នះក្រុមទ័ព ២-១ ក្នុងជើងទី១ ប៉ុន្តែសម្រាប់ការជួបគ្នាជាថ្មី នៅកីឡដ្ឋាន RSN កាលពីយប់ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានប្រកាន់យកការលេងបែបទប់ ច្រើនជាងការវាយសម្រុក ខណៈពួកគេបារម្ភទៅខ្សែប្រយុទ្ធដ៏មុតស្រួចទាំង៣មកពីកូរ៉េខាងជើងរបស់ក្រុមទ័ពនោះ។

យ៉ាងណាក៏ដោយ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមទ័ព នៅតែកើតមានឡើង នៅពេលខ្សែប្រយុទ្ធពាក់លេខ៣១មកពីកូរ៉េខាងជើង Kim Kyong Hun បានស្ទុះទៅតែតបាល់ទម្លាក់ផុតពីការចេះទៅសង្រ្គោះរបស់អ្នកចាំទី កែវ សុខសិលា រួចបានទាត់បាល់នោះបញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៦២នោះ។
ការយកឈ្នះក្រុមភ្នំពេញក្រោនត្រឹម ១-០ ទាំងលំបាកនេះ បានធ្វើឲ្យក្រុមទ័ព នៅតែមានសង្ឃឹម ក្នុងការប្រជែងយកពានជាមួយក្រុមបឹងកេត។ បើទោះបីជាពេលនេះ ក្រុមបឹងកេត មានពិន្ទុលើសក្រុមទ័ពចំនួន៣ពិន្ទុ ប៉ុន្តែការនៅសល់៤ប្រកួតក្នុងដៃដូចគ្នានោះ វាមិនទាន់ប្រាកដថា បឹងកេត អាចនឹងយកឈ្នះទាំង៤ប្រកួត ដើម្បីលើកពាននោះទេ ខណៈបឹងកេត នៅសល់សុទ្ធតែការប្រកួតលំបាកៗនោះ។ បើសិនជា បឹងកេត ជួបការចាញ់ ឬស្មើតែ១លើកនោះ គឺក្រុមទ័ព មានភាគរយយ៉ាងពេញទំហឹង ក្នុងការប្រជែងយកពានក្នុងរដូវកាលនេះ។

យ៉ាងណាមិញ ក្រុមណាហ្គាវើល បានបន្តឈ្នះក្រុមអាស៊ីអឺរ៉ុប ៥-១ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនោះដែរ ដើម្បីមានឱកាសកាន់តែខ្ពស់ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ប្រចាំរដូវកាលនេះ ខណៈពេលនេះ ណាហ្គាវើល ក៏កំពុងឈរនៅលេខរៀងទី៣ស្រាប ដោយមាន២៧ពិន្ទុ។

នៅក្នុងការប្រកួតនេះ ញឹម សុវណ្ណារ៉ា និង Kelechi បានស៊ុតចូលម្នាក់១គ្រាប់ ដើម្បីជួយឲ្យណាហ្គាវើល នាំមុខ ២-០ នៅតង់ទី១ មុនពេលក្រុមអាស៊ីអឺរ៉ុប វាយបកបាន១គ្រាប់វិញនៅនាទី៥០ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេចរបស់ខ្សែប្រយុទ្ធ Njoku David។ ប៉ុន្តែ Richard សារី ម៉ាត់ណូរ៉ូទីន និង Kelechi បានបន្ថែមម្នាក់១គ្រាប់ទៀត ដើម្បីជួយឲ្យណាហ្គាវើល ឈ្នះអាស៊ីអឺរ៉ុប ៥-១ លើកនេះ៕
ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

The post ទ័ព ផ្តួលក្រោន ដើម្បីតាមបំភ័យ បឹងកេត ខណៈណាហ្គាវើល លត់អាស៊ីអឺរ៉ុប ៥-១ appeared first on CamboSport.