Everton ត្រៀមចុះហត្ថលេខាជាមួយ Williams ពីក្លិប Swansea ក្នុងតម្លៃខ្លួន១០លានផោន

រយៈពេល៨ឆ្នាំរបស់ខ្សែការពារ Ashley Williams ជាមួយនឹងក្លិប Swansea City អាចនឹងត្រូវឈានដល់ទីបញ្ចប់ជាមួយនឹងការផ្ទេរក្នុងតម្លៃខ្លួន១០លានផោន (ស្មើនឹង១៣,២លានដុល្លារអាមេរិក)។

3449

ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិវេលស៍រូបនេះ បានក្លាយជាគោលដៅទិញចូលនាំមុខគេសម្រាប់អ្នកចាត់ការទូទៅថ្មីរបស់ក្លិប Everton គឺលោក Ronald Koeman និងលោក Steve Walsh ប្រធានផ្នែកកីឡាបាល់ទាត់ ហើយការព្រមព្រៀងគ្នាមួយរវាងភាគីទាំងពីរត្រូវបានគេជឿជាក់ថា បានឈានដល់រួចជាស្រេច។

លោក Koeman ដែលមិនទាន់បានចុះហត្ថលេខាជាមួយនឹងកីឡាករណាម្នាក់ ចាប់តាំងពីចូលជំនួសកន្លែងរបស់លោក Roberto Martinez នៅឯកីឡដ្ឋាន Goodison Park នោះ កំពុងតែសម្លឹងរកការជួសជុលក្នុងតំបន់ការពារ ខណៈដែល John Stones ត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Manchester City ហើយ Phil Jagielka បានអវត្តមានក្នុងការប្រកួតមុនបើករដូវកាលជាច្រើនដោយសារតែបញ្ហាសរសៃពួរគន្លាក់ជើង។

លោកពិតជាចង់បន្ថែមកីឡាករដ៏មានបទពិសោធ និងមានភាពរឹងមាំផ្នែករាងកាយក្នុងតំបន់ការពាររបស់ Everton និងចង់បានខ្សែបម្រើកណ្តាលថ្មីពីរនាក់ទៀត ប្រសិនបើ Man City ផ្តល់តម្លៃខ្លួន៥០លានផោនសម្រាប់ Stones ស្របទៅតាមការទាមទាររបស់ក្លិប Everton៕

ប្រភពព័ត៌មាន៖ The Guardian

The post Everton ត្រៀមចុះហត្ថលេខាជាមួយ Williams ពីក្លិប Swansea ក្នុងតម្លៃខ្លួន១០លានផោន appeared first on CamboSport.