Sane កំពុងស្ថិតទីក្រុង Manchester មុនបំពេញការផ្ទេរក្នុងតម្លៃខ្លួន៣៧លានទៅ Man City

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Leroy Sane បានទៅដល់ទីក្រុង Manchester City ដើម្បីបំពេញការផ្ទេររបស់គេពីក្លិប Schalke។ តម្លៃខ្លួននៃការផ្ទេរនេះ ត្រូវបានគេរំពឹងទុកថា មានចំនួន៣៧លានផោន (ស្មើនឹង៤៨,៨លានដុល្លារអាមេរិក) ដែលអាចនឹងកើនច្រើនជាង៤០លានផោន បើបូកនឹងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងៗ។

Leroy-Sane-ft2016

លោក Pep Guardiola បានប្រកាសកាលពីខែមុនថា Man City កំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងខ្សែបម្រើប្រយុទ្ធរូបនេះ ប៉ុន្តែ បានបញ្ជាក់ថា ការផ្ទេរនេះកំពុងតែរៀបចំឡើងទាក់ទងនឹងតម្លៃខ្លួនរបស់ Sane។

ស្របពេលជាមួយគ្នានេះ លោក Christian Heidel ប្រធានផ្នែកកីឡារបស់ក្លិប Schalke បាននិយាយថា Sane ដែលបានរកគ្រាប់បាល់បញ្ចូលទី៨គ្រាប់ កាលពីរដូវកាលមុន ខណៈដែលក្លិបរបស់ក្របខ័ណ្ឌ Bundesliga បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងក្របខ័ណ្ឌលីកនោះ បានស្នើសុំឲ្យមានការផ្ទេរមួយ។

កាលពីថ្ងៃចន្ទ Schalke បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «Leroy Sane បច្ចុប្បន្ន កំពុងតែស្ថិតក្នុងទីក្រុង Manchester ហើយនិងមិនធ្វើដំណើរជាមួយនឹងក្រុម Schalke ទៅកាន់ជំរំហ្វឹកហាត់ឡើយ»។

កីឡាករវ័យ២០ឆ្នាំរូបនេះ ដែលបានស្ថិតក្នុងរ៉ាដារបស់ Man City ចាប់តាំងពីឆ្នាំ២០១៣នោះ បានធ្វើការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់នៅពេលដែលប្រកួតជាមួយនឹងបារាំង កាលពីឆ្នាំមុន និងបានស្ថិតក្នុងក្រុមនេះសម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ បើទោះបីរូបគេបានលេងត្រឹមតែរយៈពេល១១នាទីនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលក្រុមរបស់គេបានចាញ់ក្នុងលទ្ធផល ២-០ ក៏ដោយ។

រូបគេអាចនឹងធ្វើការបង្ហាញខ្លួនឲ្យ Man City នៅពេលប្រកួតមិត្តភាពមួយជាមួយនឹងក្រុម Arsenal នៅទីក្រុង Gothenburg នាថ្ងៃអាទិត្យខាងមុខនេះ៕

ប្រភពព័ត៌មាន៖ The Guardian

The post Sane កំពុងស្ថិតទីក្រុង Manchester មុនបំពេញការផ្ទេរក្នុងតម្លៃខ្លួន៣៧លានទៅ Man City appeared first on CamboSport.