ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី១​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​សម្លាប់​មនុស្ស​៥​នាក់​ ដោយ​ក្រុម​ឧទ្ទាម​ ISIS​ នៅ​ស៊ីរី​ បន្ទាប់​ពី​គំរាម​សម្លាប់​លោក​ Vladimir​ Putin

​សារព័ត៌មាន​ BBC​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ ឧទ្ធម្ភាគចក្រ​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី១​គ្រឿង​ធុន​Mi-8​ ផ្ទុក​មនុស្ស​ចំនួន​៥​នាក់​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ក្រុម​ឧទ្ទាម​ISIS​ នៅ​ក្នុង​ខេត្ត​ Idlib​ ប្រទេស​ស៊ីរី​ បណ្ដាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​ទាំងអស់​ស្លាប់​បាត់បង់​ជីវិត​ ។​

ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី១​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​សម្លាប់​មនុស្ស​៥​នាក់​ ដោយ​ក្រុម​ឧទ្ទាម​ ISIS​ នៅ​ស៊ីរី​ បន្ទាប់​ពី​គំរាម​សម្លាប់​លោក​ Vladimir​ Putin

​មន្ដ្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ីបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៥​នាក់​នៅ​ប្រទេស​ស៊ី​រី​នេះ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ ISIS​ គំរាម​សម្លាប់​លោក​ Vladimir​ Putin​ ប្រធានាធិបតី​រុ​ស្ស៊ី​ដ៏​មាន​ឥទ្ធិពល​ និង​មាន​ប្រជាប្រិយភាព​រួច​មក​ ៕


Related