​មាន​ផ្ទៃពោះ ហើយ​ឈឺចង្កេះ អាច​លេបថ្នាំ​បំបាត់​ឈឺ​បានទេ​?

​មាន​ផ្ទៃពោះ ហើយ​ឈឺចង្កេះ អាច​លេបថ្នាំ​បំបាត់​ឈឺ​បានទេ​?

​កាលពី​លើក​មុន ខ្ញុំ​បាន​ចេញផ្សាយ​អត្ថបទ​មួយ ទាក់ទង​នឹង​ការ​ឈឺចង្កេះ ក្នុងពេល​មាន​ផ្ទៃពោះ​រួចទៅហើយ ព្រមទាំង​របៀប​ដោះស្រាយ និង​ព្យាបាល​បញ្ហា​នេះ ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ប្រើ​ថ្នាំ​។ ក្រោយមក ក៏​មាន​មិត្ត​អ្នកអាន​យើង​សួរ​ទៀតថា តើ​អាច​ប្រើ​ថ្នាំ​អ្វី ដើម្បី​បំបាត់​ការឈឺចាប់​នេះ​បាន​ឬ​អត់​?

​ធម្មតា ក្នុងនាម​ជា​ស្ត្រី​មាន​ផ្ទៃពោះ វា​គឺជា​រឿង​សំខាន់​ណាស់ ក្នុង​ការទទួលខុសត្រូវ​លើ​អ្វីៗ ដែល​ខ្លួន​បានធ្វើ ព្រោះ​វា​អាច​នឹង​ប៉ះពាល់ ដល់​កូន​ក្នុង​ផ្ទៃ​បាន​ទាំងអស់ ជាពិសេស ការប្រើប្រាស់​ថ្នាំសង្កូវ​តែម្តង​។ ស្ត្រី​មាន​ផ្ទៃពោះ មិនគួរណា​ទិញ​ថ្នាំលេប​ដោយ​ខ្លួនឯង​ឡើយ​។ អ្វី​ដែល​គួរ​ធ្វើ​នោះ គឺ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​ពេល​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​។

ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា NSAIDs (Non-steroidal Anti-inflammatory Drugs) គឺ​មិន​អាច​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ប្រើ​បានឡើយ ព្រោះ​វា​អាច​ផ្តល់​គ្រោះថ្នាក់ ដល់​ទារក​ក្នុង​ផ្ទៃ និង​បង្ក​ការ​សម្រាល​មិន​គ្រប់​ខែ​ទៀត​។ ថ្នាំ​ប្រភេទ​អាស្ពីរីន អាច​ប្រើ​បាន​ម្តងម្កាល​ដែរ ក្នុង​ករណី​ស្ត្រី​មាន​ផ្ទៃពោះ មាន​អាការៈ​ធ្ងន់ធ្ងរ​ខ្លាំង និង​ត្រូវការ​ការព្យាបាល​ពិសេស ក្រោយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​។

ចំពោះ​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ​ប៉ា​រ៉ា​សេ​តាមុល​វិញ គឺ​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ អំពី​របៀប និង​កម្រិត​ប្រើប្រាស់​។
​ចំពោះ​ការព្យាបាល​ដោយ​ប្រើ​បង់​បិត ឬ​ជែល​លាប​ស្បែក​វិញ ជាទូទៅ គឺ​មាន​សុវត្ថិភាព​ណាស់ ព្រោះតែ​ការ​បឺត​ស្រូប​របស់​វា មាន​លក្ខណៈ​តិចតួច​បំផុត ប៉ុន្តែ គួរតែ​ប្រើប្រាស់​វា​តិចតួច​បំផុត តាម​តែ​អាច​ធ្វើទៅបាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។