ធ្លាយ​ព័ត៌មាន​ពី​ Foxconn ថា​ iPhone 7 ធន់​នឹង​ទឹក​ជាង​ iPhone 6s

ថ្មីៗ​នេះ​មាន​ទំព័រ​ Weibo មួយ​បាន​ផ្សាយ​ព័ត៌មាន​លេច​ធ្លាយ​ថ្មី​មួយ​ទៀត​ពី​ iPhone ជំនាន់​ថ្មី​ ​ដែល​ព័ត៌មាន​ទទួល​បាន​ពី​អ្នក​ផ្ទៃ​ក្នុង​មួយ​រូប​នៃ​រោងចក្រ​ផលិត​ iPhone នៅ​ប្រទេស​ចិន។

 

ធ្លាយ​ព័ត៌មាន​ពី​ Foxconn ថា​ iPhone 7 ធន់​នឹង​ទឹក​ជាង​ iPhone 6s

 

ទំព័រ​នោះ​បាន​លើក​ឡើង​ថា​ iPhone 7 ដែល​មាន​ទំហំ​អេក្រង់​ ៤,៧ អ៊ីញ​ និង​​មាន​ប៊ូតុង​ Home ប្រភេទ​ Touch ID ​នឹង​ជំនួស​ដោយ​ប៊ូតុង​ Touch Sensitive វិញ ដោយ​មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​មិន​ចាំ​បាច់​ចុច​​សង្កត់​លើ​វា​ទៀត​នោះ​ទេ​ គ្រាន់​តែ​យក​ម្រាម​ដៃ​ប៉ះ​នឹង​ដំណើរ​ការ​ភ្លាម ប្រៀប​ដូច​ជា​ Trackpad នៅ​លើ​ MacBook។

 

ធ្លាយ​ព័ត៌មាន​ពី​ Foxconn ថា​ iPhone 7 ធន់​នឹង​ទឹក​ជាង​ iPhone 6s

 

iPhone 7 នេះ​ដែរ​អាច​ធន់​នឹង​ទឹក​បាន​ល្អ​ជាង​ iPhone 6s ប៉ុន្តែ​នៅ​មិន​អាច​ប្រៀប​នឹង​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​កម្រិត​ IP68 ដូច​មាន​នៅ​លើ​ Galaxy S7 និង​ S7 Edge បាន​នៅ​ឡើយ​ទេ។ ប្រភព​ខាង​លើ​ក៏​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​ទៅ​ គឺ​ថា​ iPhone 7 នឹង​មាន​ជម្រើស​ថ្មី​ជា​​​ពណ៌​ខ្មៅ​ (Space Black) ហើយ​មិន​មាន​ជា​ពណ៌​ខៀវ​ក្រមៅ​ដូច​ដែល​ព័ត៌មាន​ធ្លាប់​ផ្សាយ​កន្លង​មក​ឡើយ។ ជម្រើស​ពណ៌​ផ្សេង​ទៀត​មាន​ដូច​ជា​ពណ៌​ផ្កាឈូក​ និង​ ពណ៌​មាស។

 

ធ្លាយ​ព័ត៌មាន​ពី​ Foxconn ថា​ iPhone 7 ធន់​នឹង​ទឹក​ជាង​ iPhone 6s

 

ចំណុច​ពិសេស​ដទៃ​ទៀត​ដែល​ទំព័រ​បាន​លើក​ឡើង​ រួម​មាន​ការ​លុប​ចោល​រន្ធ​កាស​ប្រភេទ​ 3.5mm និង​ កាមេរ៉ា​​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ​ធំ​ជាង​ពី​មុន។ ត្បិត​ថា​ព័ត៌មាន​ខាង​លើ​បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​បញ្ចេញ​កន្លង​មក​ ប៉ុន្តែ​គេ​នៅ​មិន​អាច​ប្រាកដ​​ ១០០% ថា​វា​នឹង​ជា​ការ​ពិត​ឡើយ​ ហេតុ​​នេះ​រង់​ចាំ​តាម​ដាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​​ខែ​កញ្ញា​ទាំង​អស់​គ្នា៕

 

ចុច​អាន៖ វីដេអូ​​​ថ្មី​បង្ហាញ​ពី​រូបរាង​ iPhone 7 ផ្ទឹម​ iPhone 6s

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​