ទិចនិក៣យ៉ាង បង្រៀនចិត្តខ្លួនឯង កុំឱ្យចេះតែគិតច្រើនពេក!

ជារៀងរាល់ថ្ងៃ មានរឿងរ៉ាវជាច្រើនដែលមនុស្សយើងយកមកគិត មិនថាតែជារឿងការងារ ស្នេហា ក្រុមគ្រួសារ មិត្តភក្តិ និងអំពើផ្សេងទៀតទេ  ​វាបានក្លាយទៅជាប្រធានបទក្នុងខួរក្បាលយើងជានិច្ច។

បើយើងគ្មានវិធីសាស្រ្តដោះស្រាយទេ ខួរក្បាលយើងនឹងដំណើរការស្ពឹក ព្រោះតែការគិតច្រើនពេកនេះមិនខាន។ ដូច្នេះចង់បំបាត់វា  ជាការងាយទេ ឱ្យតែយើងដាក់ចិត្ត ថាធ្វើវាពិតប្រាកដ។  យើងមកសាកល្បងជាមួយទិចនិកសួរសំណួរទាំង៣ខាងក្រោមនេះ ដែលត្រូវបានណែនាំដោយអ្នកជំនាញ៖

១. ព្យាយាមសាកល្បងសួរខ្លួនឯង៖ «ប្រសិនបើខ្ញុំសួរសំណួរនេះទៅគេ តើនឹងទទួលបានលទ្ធផលល្អ ឬអាក្រក់យ៉ាងណាត្រឡប់មកវិញ?»។ ពេលសួរខ្លួនឯងបែបនេះវាធ្វើឱ្យអ្នកចាប់ផ្តើមគិតយ៉ាងមានហេតុផល  និងត្រៀមខ្លួនទទួលលទ្ធផលដែលចេញមកជាស្រេច។ ដូច្នេះបើមានទុក្ខកង្វល់  ឬមន្ទិលសង្ស័យអ្វីមិនអស់ចិត្ត មុននឹងសួរទៅកាន់អ្នកដទៃគួរសួរខ្លួនឯងជាមុនសិន។

២. ធ្វើរឿង២ដែលងាយស្រួលបំផុត៖ ឬហៅថា Two Easiest Method ជាញឹកញាប់ យើងតែងគិតថាត្រូវធ្វើរឿងនោះឱ្យចេញមកល្អជាទីបំផុត ហើយមានការព្រួយបារម្ភ តែមិនព្រមគិត ធ្វើរឿងណាដែលងាយៗមុននោះទេ។  ព្យាយាមពន្យារដោយមិន ព្យាយាមរកដំណោះស្រាយងាយស្រួលដោយខ្លួនឯងទេ។  ឧទាហរណ៍៖ ថ្ងៃស្អែកមាន ការប្រជុំធំមួយនៅក្រុមហ៊ុនអ្នក តែអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់ទេ សម្រាប់ការ ប្រជុំនេះ។  ដូច្នេះសូមណែនាំថា មុនពេលត្រឡប់ទៅផ្ទះវិញ អាចចូលទៅមើលក្នុង បន្ទប់ប្រជុំបន្តិច ដើម្បីលើកកម្លាំងចិត្តខ្លួនឯង  ឬកត់ចំណងជើងខ្លីៗនៃប្រធានបទដែលអ្នកនឹងត្រូវនិយាយបកស្រាយនៅថ្ងៃស្អែក។  ធ្វើបែបនេះនឹងជួយអ្នកមានផាសុកភាព កាន់តែច្រើនឡើងនៅថ្ងៃបន្ទាប់។

៣. សរសេរកណត់ត្រានៅពេលព្រឹក៖ រៀបចំគំនិតរបស់អ្នកតាំងតែពេលព្រឹកមក ដោយសរសេរទុកនូវអ្វីដែលអ្នកចង់ធ្វើ និងត្រូវធ្វើ។ ដូចជាអ្នកជំនួញពីមួយថ្ងៃទៅ មួយថ្ងៃ មានរឿងជាច្រើន ដែលត្រូវគិត ដូច្នេះគេត្រូវរៀបគំនិតទុកជាមុន ទើបដើរទៅ មិនខុសផ្លូវ។  យើងក៏ដូចគ្នាដែរ  ត្រូវចេះរៀបចំគំនិតទើបមិនស្មុគស្មាញ ងាយគិត ងាយធ្វើមិនខ្វល់ខ្វាយច្រើន។ សាកល្បងធ្វើវាពី ៣-៥ថ្ងៃ នោះអ្នកនឹងបានឃើញពី ភាពខុសគ្នាយ៉ាងខ្លាំង។

ក្រៅពីនេះអ្នកក៏គួរតែបញ្ឈប់នូវការគិតច្រើន ចំពោះពាក្យសម្តីអ្នកដទៃ។ ធម្មតា មនុស្សមានមាត់ចេះតែនិយាយទេ សំខាន់យើងកុំឱ្យសម្តីពួកគេ មកដឹកនាំផ្លូវ ជីវិតយើងខ្លាំងជ្រុលពេក។  គិតអ្វីដែលល្អៗ ពិចារណាផ្អែកលើភស្តុតាងជាក់ស្តែង ទើបទទួលបានផលល្អទៅថ្ងៃក្រោយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទិចនិក៣យ៉ាង បង្រៀនចិត្តខ្លួនឯង កុំឱ្យចេះតែគិតច្រើនពេក!

ទិចនិក៣យ៉ាង បង្រៀនចិត្តខ្លួនឯង កុំឱ្យចេះតែគិតច្រើនពេក!