ភិន សុ​ដា​លី​ស ទទួលបាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ផលិតកម្ម ក្រោយ​លែងលះ​ពី ប៉ែន ចំ​រ៉ុង​

រាជធានី​ភ្នំពេញ : ​រយៈពេល​ជាង​មួយខែ​ហើយ​ដែល​នាង ភិន សុ​ដា​លី​ស វិល​ទៅ​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ​ក្រោយពេល​លោក ប៉ែន ចំ​រ៉ុង ជា​ប្តី​ឥត​ខាន់ស្លា​ប្តឹង​លែងលះ​។ ស្ថិតក្រោម​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ ដា​លី​ស ទទួលបាន​ការងារ ជា​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម​មហាហង្ស​រប​ស់​ឪពុក​នាង​។​

ភិន សុ​ដា​លី​ស ទទួលបាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ផលិតកម្ម ក្រោយ​លែងលះ​ពី ប៉ែន ចំ​រ៉ុង​

​លោក អ៊ី​ន សុ​ភិន ដែលជា​ឪពុក​របស់ ភិន សុ​ដា​លី​ស ធ្លាប់​និយាយថា លោក​នឹង​ទទួល​កូនស្រី ប្រសិនបើ​នាង​វិល​រក​គ្រួសារ​វិញ​ក្រោយពី​បណ្តឹង​លែងលះ​ដល់​តុលាការ​ជាង​ពីរ​ខែ​មកហើយ​នោះ​។ រហូតមកដល់​ពេលនេះ ភិន សុ​ដា​លី​ស មាន​ផ្ទៃពោះ​៧​ខែ​ហើយ​។ កូន​ក្នុង​ផ្ទៃ​របស់​ដា​លី​ស​គឺជា​កូនស្រី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ី​ន សុ​ភិន​។​

 

​ក្រោយពេល​វិល​ចូល​ផ្ទះ​វិញ​លោក អ៊ិន សុ​ភិន និង​ក្រុមគ្រួសារ​យកចិត្តទុកដាក់​លើកទឹកចិត្ត​កូនស្រី​ដែល​កំពុង​ជួប វិបត្តិ​ផ្លូវចិត្ត និង​មាន​ផ្ទៃពោះ​។ លោក អ៊ិន សុ​ភិន ផ្តល់​តួនាទី​ជា​នាយក​ប្រតិបត្តិ​ដល់​កូនស្រី ដោយ​រំពឹងថា នាង​នឹងមាន​ការងារ​ច្បាស់លាស់ អាច​បន្លប់​ទុក្ខព្រួយ និង​មាន​ប្រភព​ចំណូល​មួយ​សមរម្យ​។​

 

​លើសពីនេះ​នាង ភិន សុ​ដា​លី​ស នឹងចូលរួម​សម្តែង​ដូច​មុន​វិញ​បន្ទាប់​សម្រាលកូន​រឹង​ដៃ​រឹង​ជើង​។ នាង ដា​លី​ស ធ្លាប់ធ្វើ​ការងារ​នេះ​មុនពេល​ចាកចេញ​ពី​គ្រួសារ ដូចនេះ​លោក អ៊ិន សុ​ភិន មិន ព្រួយបារម្ភ​ថា នាង​មិនអាច​បំពេញ​បានទេ ខណៈ​នាង​ក៏​យល់​ច្រើន​ពី​ការងារ​សិល្បៈ​។​

 

​អ្នកនាង​ភិន សុ​ដា​លី​ស នឹង​សម្រាលកូន​ក្នុងអំឡុង​ខែកញ្ញា ២០១៦ ហើយ​លោក​បើក​សិទ្ធិ​ឲ្យ​កូនស្រី​ជ្រើសរើស​ផ្លូវ​ដើរ​បន្ត​ដែល សូម្បីតែ​មន្ទីរពេទ្យ​សម្រាប់​សម្រាលកូន​ក៏​លោក​ឲ្យ​នាង​ជ្រើសរើស​ដែរ​។ «​ខ្ញុំ​មិន​ប្រកាន់​កូន​ទេ យើង​ជា​ម្តាយ​ឪពុក​មិន​ចោល​ឡើយ បើ​ទោះ​ដឹងថា​ខុស គឺ​យើង​ត្រូវតែ​ចេះ​ជួយ​គាត់ ធ្វើ​ម៉េច​បើ​ជ្រុល​មួយគ្រា​ដែល​នាង​ផ្ទាល់​ក៏​ពិបាក​យក​ដែរ​»​។​

 

​នាង ភិន សុ​ដា​លី​ស បាន​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​តារា​សម្តែង​ប៉ែន ចំ​រ៉ុង ខណៈ​មានការ​ជំទាស់​ពី​ឪពុក​។ ក្នុងអំឡុង​ខែមេសា​ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ ភិន សុ​ដា​លី​ស និង​លោក​ប៉ែន ចំ​រ៉ុង ឲ្យ​ចូលខ្លួន​ជុំវិញ​បណ្តឹង​លែងលះ​របស់ ប៉ែន ចំ​រ៉ុង ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​។ បណ្តឹង​លែងលះ​នោះ​ក្រោយ​ពួកគេ​រួមរស់​ជាមួយគ្នា​ក្រោម​ដំបូល​តែមួយ​មិន បាន​មួយឆ្នាំ​ផង​នោះ​៕

ភិន សុ​ដា​លី​ស ទទួលបាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ផលិតកម្ម ក្រោយ​លែងលះ​ពី ប៉ែន ចំ​រ៉ុង​

ភិន សុ​ដា​លី​ស ទទួលបាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ផលិតកម្ម ក្រោយ​លែងលះ​ពី ប៉ែន ចំ​រ៉ុង​