គណបក្ស​​​ប្រជាជន​​​នឹង​​​ប្តឹង​​សមា​​​ជិក​​​​​​ព្រឹទ្ធ​​​សភា​​​ពី​​​បទ​​​ភ្ជាប់​​​លោក ​​​ហ៊ុន ​​​សែន​​​ទៅ​​​នឹង​​​ការធ្វើ​ឃាត​​​​លោក កែម ឡី

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចលើកឡើងថា ខ្លួននឹងប្តឹងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបពាក់ព័ន្ធការលើកឡើងក្នុងពេលថ្មីៗដែលលោកស្រីទំនងជាចោទ ប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ ទោះបីជាសមាជិកព្រឹទ្ធសភារូបនេះបានបដិសេធការចោទប្រកាន់ក៏ដោយ។ ការគំរាមនេះធ្វើឡើងស្របពេលមានការចាត់វិធានការផ្លូវច្បាប់ជាច្រើនប្រឆាំងអ្នករិះគន់រដ្ឋាភិបាលដែលមជ្ឈដ្ឋានទូទៅមើលឃើញថា មានហេតុផលនយោបាយ។ កាលពីថ្ងៃសៅរ៍ គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាបានបង្ហោះវីដេអូឃ្លីបស្តីពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីថ្លែងទៅកាន់សកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តរតនគិរីដែលជាស្រុកកំណើតរបស់លោកស្រី ហើយទំនងជាបន្ទោសលោក ហ៊ុន សែន ចំពោះការធ្វើឃាតលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។ គេឃើញ និងឮលោកស្រីលើកឡើងនៅក្នុងវីដេអូឃ្លីបនោះថា “ឥឡូវនេះ ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទេ នៅមិននៅចុះឡើងៗទៅបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយ ដែលគាត់លើកឡើង នែ៎ ក្លូបល វីតណេស ពីមុនគាត់បានលើកឡើងអំពីទិដ្ឋភាព ហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មានលាននៅឯណា។ ឯកសារក្លូបលវីតណេស មានទាំងអស់ ក៏ប៉ុន្តែ គេនិយាយតាមឯកសារតើ”។ អង្គការក្លូបលវីតណេស ជាអង្គការប្រឆាំងពុករលួយមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានចេញរបាយការណ៍មួយកាលពីខែមុនភ្ជាប់គ្រួសារលោកនាយករដ្ឋមន្ត្រីទៅនឹងបណ្តាញក្រុមហ៊ុនឯកជនដ៏ធំ ដែលមានទុនរួមជាង២០០លានដុល្លារ។ លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពបានពិភាក្សា អំពីរបាយការណ៍នេះអំឡុងកិច្ចសម្ភាសតាមវិទ្យុនៅពីរបីថ្ងៃមុនពេលលោកត្រូវគេបាញ់សម្លាប់នៅក្នុងស្តារម៉ាតមួយកន្លែងកណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា។ លោកស្រី ថាក់ ឡានី បានថ្លែងនៅក្នុងវីដេអូឃ្លីបនោះថា “ហ៊ុន សែន គាត់ធ្វើនេះគឺបំភិតបំភ័យពលរដ្ឋដែលគេគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹង គឺអត់ឲ្យងើបឈរបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិទេ។ អ៊ីចឹងគាត់ខំអំពាវនាវ គាត់ថា ប្រជាពលរដ្ឋមើលចុះ សម រង្ស៊ី ជាមនុស្សខូចបង្អាក់បន្ទុចជំនួយធ្វើបាបកម្មករកាត់ដេរ គឺមិនឲ្យសម្ភារនៅកាត់ដេរហ្នឹងចេញទៅក្រៅប្រទេស បំភ្លៃការពិតទាំងអស់ តាមពិត សម រង្ស៊ី អត់មានថាអីអ៊ីចឹងផង”។ លោក សម រង្ស៊ី ដែលគណបក្សសមរង្ស៊ីរបស់លោកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំ២០១២នោះ បានជំរុញឲ្យសហភាពអឺរ៉ុបផ្តល់ជំនួយ និងនាំចូលសម្លៀកបំពាក់ពីកម្ពុជាដោយផ្អែកលើភាពប្រសើរឡើងនៃប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា។ ទោះបីជាលោក ហ៊ុន សែន បានបដិសេធថា មិនជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មលើលោក កែម ឡី ក៏ដោយ តែសាធារណជនបានដាក់ការសង្ស័យយ៉ាងខ្លាំងលើរដ្ឋាភិបាល។លោក សម រង្ស៊ី ខ្លួនលោកផ្ទាល់បានចាត់ទុកអំពើឃាតកម្មនេះថា ជាអំពើពាក់ព័ន្ធនយោបាយ។ ពេលទាក់ទងកាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកនឹងប្តឹងលោកស្រី […]

The post គណបក្ស​​​ប្រជាជន​​​នឹង​​​ប្តឹង​​សមា​​​ជិក​​​​​​ព្រឹទ្ធ​​​សភា​​​ពី​​​បទ​​​ភ្ជាប់​​​លោក ​​​ហ៊ុន ​​​សែន​​​ទៅ​​​នឹង​​​ការធ្វើ​ឃាត​​​​លោក កែម ឡី appeared first on The Cambodia Daily.