សម្តេច​តេ​ជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋ​នឹង​បន្ត​គាំទ្រ​ខ្ញុំ​ជា​នាយក​រដ្ឋមន្ត្រី

ខេត្តកំពង់ស្ពឺ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា «​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ និង​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត នឹង​បន្ត​គាំទ្រ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​ខ្ញុំព្រះករុណា​ខ្ញុំ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​បន្ត​ទៀត ។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៦ ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៤៤ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។

កំណាត់​ផ្លូវជាតិ​នេះ​មាន​ប្រវែង​១៣៨,៦១​គីឡូម៉ែត្រ ដែល​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​សំណង់​ក្វា​ង​ចូ​វ​វ៉ា​ន​អាន​របស់​ប្រទេស​ចិន​។

គម្រោង​ស្តារ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ខេត្តកំពង់ស្ពឺ  ចាប់ផ្តើម​ត្រង់​គីឡូម៉ែត្រ​លេខ​៤៨ លើ​ផ្លូវជាតិ​លេខ​៤ ឆ្លងកាត់​ក្រុង​ច្បារមន និង​ស្រុក​ចំនួន​៤ របស់​ខេត្តកំពង់ស្ពឺ ក្នុង​នោះ​មាន ស្រុក​សំរោង​ទង ឱ​រ៉ា​ល់ ថ្ពង និង​ស្រុក​ឧត្តុង្គ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ត្រង់​គីឡូ​ម៉ែ​ត​លេខ​៣៩ ៕