ឈុត​ក្រៅ​ឆាក​ កូន​ពាក់​មី កូរ​​ពេល​សម្ដែង​

ឈុត​​ក្រៅ​ឆាក​មួយក្នុង​រឿង​ថ្មី​មាន​ចំណង​ជើង​ថា​ “សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” របស់​ផលិត​កម្ម​ Red Picture​ អ្នក​ដឹកនាំ ឌៀប សុវណ្ណដារ៉ា ថ្លែង​ថា កូន​ ពែក​មី​ឈ្មោះ​ រឹម សុរ៉ា​ហ៊ា​ទ្រី សម្តែង​បាន​ល្អ ប៉ុន្តែ​ក៏​លេង​សើច​ច្រើន​ដែរ​អំឡុង​ពេល​សម្តែង។

 

ឈុត​ក្រៅ​ឆាក​ កូន​ពាក់​មី កូរ​​ពេល​សម្ដែង​

 

មិន​តែ​ប៉ុណ្ណោះ​ក្នុង​វីដេអូ​​ខាង​ក្រោម ​គឺ​មាន​គ្រប់​សកម្មភាពខុសៗ​របស់​​តួ​​សម្ដែងនី​មួយ​ៗ ដែល​​​មាន​ទាំង​ឈុត​ឆាក​ខ្មោច​លង​ មាន​ទាំង​ឈុត​វ៉ៃ​គ្នា​​ជា​ដើម។ ​រឿង​នេះ​ អ្នក​ដឹកនាំ​ខាងលើប្រាប់​ថា​ ចូល​រួម​សម្តែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ ដូចជា សារាយ សក្ខណា ជា សុវណ្ណារិទ្ធ ក្រុម​គ្រួសារ​ ពែកមី នាយ​គ្រឿន នាយ​ចឺម ប៊ីអាយជី ស្រីអ៊ីត ផង​ដែរ។ រឿង ​”សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ” ​អ្នក​ដឹកនាំ​ខាង​លើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ កូន​នាយ ពែក​មី​ ជា​តួ​ឯក ក្នុង​នោះ​គឺ​មាន​សម្ដែង​​ឈុត​ឆាក​ច្រើន​ជាង​គេ​សឹង​តែ​តាំង​ពី​ដើម​រឿង​រហូត​ដល់​ចប់។

 

ចង់​ដឹង​ការ​សម្តែង​​របស់​សិល្បករ​យើង​យ៉ាង​ណា​តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា

វីដេអូ៖ ផ្តល់​សិទ្ធ​ដោយ​ផលិតកម្ម Red Picture

​​