ច្រៀង​បទ​ចិន​តែ​មួយ Yoona បាន​គេ​សរសើរ​ថា​ច្រៀង​ពីរោះ​ជាង Jessica

តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ Jessica ត្រូវ​គេ​បង្អាប់​ថា​ច្រៀង​អន់​ជាង Yoona ដែល​គ្រាន់​តែ​ជា​តារា​ចម្រៀង​រង​ប្រចាំ​ក្រុម Girls’ Generation។

 

ច្រៀង​បទ​ចិន​តែ​មួយ Yoona បាន​គេ​សរសើរ​ថា​ច្រៀង​ពីរោះ​ជាង Jessica

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​បាន​​ប្រៀបធៀប​ពី​សមត្ថភាព​ច្រៀង​របស់​តារា​ចម្រៀង​ស្រី​២​រូប​គឺ Jessica និង Yoona។ បទ​ចម្រៀង​ដែល​ស្រី​ស្អាត​ទាំង​២​នេះ​សម្ដែង​នោះ​គឺ “A Little Happiness” ដែល​ជា​បទ​ដើម​របស់​តារា​ចម្រៀង Hebe Tian សមាជិក​ក្រុម​ចម្រៀង S.H.E។ Yoona បាន​ច្រៀង​បទ​នេះ​នៅ​ក្នុង​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ចិន។ រីឯ​អតីត​សមាជិក​ក្រុម Girls’ Generation បាន​លើក​យក​បទ​នេះ​មក​ច្រៀង​ក្នុង​កម្មវិធី​ល្បី​ឈ្មោះ “Happy Camp”។

 

ក្រោយ​ពេល​វីដេអូ​ទាំង​២​ត្រូវ​បាន​ចែក​រំលែក​ទូលំទូលាយ​លើ​អ៊ីនធឺណិត មនុស្ស​ជា​ច្រើន​បាន​ប្រៀបធៀប​សមត្ថភាព​ច្រៀង​របស់​ស្រី​ស្អាត​ទាំង​២​ដោយ​មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា តួ​រឿង “ស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង” ច្រៀង​បាន​ល្អ​ជាង​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន។ បើ​ទោះ​បី​ជា​បង​ស្រី​របស់ Krystal ធ្លាប់​ជា​តារា​ចម្រៀង​សំឡេង​ឯក​របស់ Girls’ Generation ក៏​ដោយ​តែ​នៅ​ពេល​សម្ដែង​បទ​នេះ នាង​ត្រូវ​បាន​គេ​ថា​ច្រៀង​មិន​ពីរោះ​ដូច Yoona៕

 

ច្រៀង​បទ​ចិន​តែ​មួយ Yoona បាន​គេ​សរសើរ​ថា​ច្រៀង​ពីរោះ​ជាង Jessica

 

 

ខាង​ក្រោម​នេះ​គឺ​ជា​មតិ​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​ក្រោយ​ពេល​បាន​មើល​បទ​ទាំង​២​៖

 

-Yoona ច្រៀង​ពីរោះ​ជាង
-ខ្ញុំ​ចូល​ចិត្ត​ការ​សម្ដែង​របស់ Yoona ជាង
-Yoona ច្រៀង​ពីរោះ​ជាង។ Jessica ច្រៀង​ដូច​កណ្ដុរ​ប្រមេះ​
-Hebe Tian ច្រៀង​ពីរោះ​ជាង​ព្រោះ​វា​ជា​បទ​របស់​នាង
-គួរ​ឲ្យ​ខ្មាស​គេ​ណាស់ តារា​ចម្រៀង​រង​ច្រៀង​ពីរោះ​ជាង​តារា​ចម្រៀង​ឯក

 

ច្រៀង​បទ​ចិន​តែ​មួយ Yoona បាន​គេ​សរសើរ​ថា​ច្រៀង​ពីរោះ​ជាង Jessica

ចុចអាន៖Yoona នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​វិញ​ជាមួយ​តួ​រឿង “ដុងហេ”?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖onehallyu