Angelina Jolie នាំ​កូន​ដើរ​ផ្សា​ទំនើប​ក្នុង​ឈុត​យ៉ាង​​សាមញ្ញ ទោះ​ជា​តារា​ល្បី

កំពូល​តារា​សម្ដែង​លំដាប់ A អាមេរិក Angelina Jolie បាន​នាំ​កូន​ទាំង​៣ Zahara, Knox និងVivienne ទៅ​ផ្សា​ទំនើប​​មួយ​កន្លែង​ឈ្មោះ Westfield ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ស្លៀកពាក់​​បែប​សាមញ្ញ​។

 

Angelina Jolie នាំ​កូន​ដើរ​ផ្សា​ទំនើប​ក្នុង​ឈុត​យ៉ាង​​សាមញ្ញ ទោះ​ជា​តារា​ល្បី

 

ជា​ទូទៅ​តារា​ល្បី​ស្ទើរ​គ្រប់​រូប​រាល់​ពេល​ចេញ​តាម​ទី​សាធារណៈ​មិន​ភ្លេច​ទេ​ការ​តុបតែង​ខ្លួន​ឲ្យ​លេចធ្លោ​សម​នឹង​កេរ្តិ៍ឈ្មោះ។ ​យ៉ាងណាក្ដី Angelina​ក្នុង​នាម​ជា​តារា​ល្បី​មួយ​រូបដែរ​ កំឡុង​ពេល​កំដរ​កូន​ៗ​បាន​ស្លៀកពាក់​​យ៉ាង​ធម្មតា​រ៉ូប​ខ្មៅ​វែង​​កប់​ជើង​​ ពាក់​វ៉ែនតា​ តែ​​ស្ពាយ​កាបូប​ដៃ​មាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ។

 

ងាក​ទោះ​មើល​កូន​ៗ​ទាំង​៣​កាន់​តែ​សាមញ្ញ​ទៅ​ទៀត កូន​ស្រី​ទាំង​២ Zahara និងVivienne ពាក់​តែ​អាវ​យឺត​​ខោ​ជើង​វែង​និង​ស្បែកជើង​ផ្ទាត់។ ទោះជា​យ៉ាងណា ការ​ដើរ​ផ្សា​ទំនើប​នេះ​ ពួក​គេ​ក៏​មាន​អ្នក​យួរ​ឥវ៉ាន់ និង​អង្គរក្ស​នៅ​ពី​ក្រោយ​ដើម្បី​ការពារ​សុវត្ថិភាពផង​ដែរ៕

 

Angelina Jolie នាំ​កូន​ដើរ​ផ្សា​ទំនើប​ក្នុង​ឈុត​យ៉ាង​​សាមញ្ញ ទោះ​ជា​តារា​ល្បី

 

Angelina Jolie នាំ​កូន​ដើរ​ផ្សា​ទំនើប​ក្នុង​ឈុត​យ៉ាង​​សាមញ្ញ ទោះ​ជា​តារា​ល្បី

 

Angelina Jolie នាំ​កូន​ដើរ​ផ្សា​ទំនើប​ក្នុង​ឈុត​យ៉ាង​​សាមញ្ញ ទោះ​ជា​តារា​ល្បី

 

ចុចអាន៖រូប​ភាព​សុភមង្គល Angelina Jolie​និង​ស្វាមី​នាំ​កូន​ៗ​ដើរ​ផ្សា​រ ក្នុង​ថ្ងៃ​ឯករាជ្យជាតិ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail