ជិត​៧​ឆ្នាំ ស្មាន​តែ​ភ្លេច ! មក​ផ្ទះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ចាប់ខ្លួន​ដដែល

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ ១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៦ ខណៈ​ត្រឡប់​មក​ស្រុក​កំណើត​ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ​នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​នោះ​ឈ្មោះ ស៊ី ប៉ែល អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ ។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨០៣ ចុះ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១០ ដោយ​លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាល​ដំបូង​ខេត្តបាត់ដំបង ដោយ​ជាប់ចោទ​ពី​បទ «​ប្លន់​» ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០០៩​កន្លង​ទៅ នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តែ​ក្រោយ​ប្រព្រឹត្ត​ជន​នេះ​បាន​រត់គេច​ខ្លួន លុះ​វិល​ត្រឡប់​ចូល​ស្រុក​វិញ ក៏​ត្រូវ​កម្លាំង​របស់​លោក​ចាប់ខ្លួន​តែ​ម្ដង ។

បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ​ស៊ី ប៉ែល បាន​សារភាព​ជាបឋម​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​នោះ​មែន តែ​ជន​នេះ​មិន​បាន​រៀបរាប់​ លម្អិត​អំពី​សកម្មភាព​ប្លន់​នោះ​ទេ ។ ជន​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​កើតហេតុ​ខ្លួន​ បាន​រត់ចោលស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ហើយ​ស្មានថា ជិត​៧​ឆ្នាំ​កន្លង​ទៅ​រឿង​នេះ​ត្រូវ​គេ​បំភ្លេច ឬ​ចប់​សព្វគ្រប់​ទៅ​ហើយ លុះ​ត្រឡប់​ចូល​ស្រុក​វិញ​បាន​ប្រហែល​១០​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។

លោកប៉ា​ង ហៀ​ង បញ្ជាក់​ថា ជន​នេះ​បាន​វិល​ចូល​ស្រុក​ ក្នុង​គោលបំណង​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​ស្រប​ពេល​ជន​នេះ​ មាន​ដីកាចាប់ខ្លួន​ស្រាប់​ផង ពេល​ជន​នេះ​បង្ហាញខ្លួន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​តែ​ម្ដង ហើយ​ក៏​បញ្ជូន​ទៅ​ប្រគល់​ ឲ្យ​តុលាការ​ភ្លាម​ៗ​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត នាក្បាលព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ហើយបានយកប្រាក់ និងគ្រឿងអលង្ការមួយចំនួនធំ។

អំពើប្លន់ខាងលើនេះ ក្រុមចោរបានវាយកូនម្ចាស់ផ្ទះម្នាក់ បណ្តាលឲ្យសន្លប់ផងដែរ មានឈ្មោះ ហ៊ុយ ធី អាយុ ៣០ ឆ្នាំ ខណ:ដែលស្រ្តីជាម្តាយមានឈ្មោះ ប៉ោ យ៉េត អាយុ៦៥ឆ្នាំ ក៏រងរបួសផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនឝរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ក្រុមចោរ បានប្លន់យកអស់លុយខ្មែរ ៨ ៤០០ ០០០រៀល លុយដុល្លារ១ ៥៨០ $មាស ០៤ ជីផ្លាកទីន ០៣ ជីនិងកាតទូរស័ព្ទ៧០$។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ៕

ដោយឡែក ករណីមួយវិញទៀត យ៉ាង​គ​គ្លើ​ន​ ដែល​​ហេតុ​ការ​ណ៍​​នេះ​​​​កើតឡើង ​កាលពី​​វេលា​ម៉ោង​០៧​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ២០១៦ កន្លងទៅ ​ដោយ​​ជំហានដំបូង​​ឮ​ថា​ អស់​ប្រាក់​​២ ​ទៅ​៣​ម៉ឺន​​ដុល្លារឯណោះ​ ហើយ​ក្រុម​ចោរ​​គេចខ្លួន​​បាត់ដោយសុវត្ថិភាព​ ​ខណៈ​​បាន​វាយ​​ម្ចាស់ផ្ទះ​​​រហូត​សន្លប់ទៀត​ ​។

​ស្ត្រី​​​ជា​ម្ចាស់​ផ្ទះ​ឈ្មោះប៉ូច ផា​នី អាយុ​៤២​ឆ្នាំ​ ​មាន​​ប្តី​​ឈ្មោះវ៉ា ឃ្លាំង អាយុ​៤៧​ឆ្នាំ បាន​ចេញ​ទៅ​ក្រៅ​បាត់ ហើយ​ក្រុម​ចោរ​បាន​ចូល​​​ធ្វើ​សកម្មភាព​ប្លន់​វាយ​ឱ្យ​រង​របួស​ត្រង់​ក្បាល​សន្លប់ ​ហើយ​​រើ​កកាយ​ទូ​យក​ទ្រព្យសម្បត្តិ​ឡើង​​ហ្មត់ ​។

ប្រភពពី​មន្ត្រី​គន​របាលឱ្យដឹង​​​​​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុមសាច់​ញាតិ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅគ្លីនិក​ឯកជនមួយ​​កន្លែងក្នុង​ក្រុង​កំពង់ចាម​ ។ ​ក្រោយ​ពី​បាន​​ធូរស្រាល​ ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​ត្រូវ​​​សមត្ថកិច្ច​​​សួរនាំ​ជុំវិញ​រឿងហេតុ​ ដែល​បាន​កើតឡើង ក្រោយ​​ពី​​​មាន​អំពើ​ប្លន់​នេះ ។

គិត​រហូត​មក​ដល់​វេលា​ម៉ោងជាង​១២​ថ្ងៃដដែលនេះ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ កំពុង​តែ​ធ្វើការ​តាម​ប្រមាញ់​ក្រុម​ចោរ​ទាំង​នោះ​ ហើយ​ តែ​មិន​ទាន់​មាន​​សេចក្តី​រាយ​ការ​ណ៍​​ណាមួយ​ថា​ ចាប់​​បាន​ជនសង្ស័យណា​ម្នាក់​នោះ​ទេ​ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិត​៧​ឆ្នាំ ស្មាន​តែ​ភ្លេច ! មក​ផ្ទះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ចាប់ខ្លួន​ដដែល

ជិត​៧​ឆ្នាំ ស្មាន​តែ​ភ្លេច ! មក​ផ្ទះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ចាប់ខ្លួន​ដដែល

ជិត​៧​ឆ្នាំ ស្មាន​តែ​ភ្លេច ! មក​ផ្ទះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ចាប់ខ្លួន​ដដែល