Rooney ស្តីបន្ទោសលោក Hodgson ចំពោះការបរាជ័យក្នុង Euro របស់អង់គ្លេស

ខ្សែប្រយុទ្ធ Wayne Rooney បានស្តីបន្ទោសចំពោះការធ្លាក់ចេញដ៏អាម៉ាសក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ទៅលើការជ្រើសរើសក្បួនប្រកួតដែលមិនទទួលជោគជ័យរបស់លោក Roy Hodgson។

Daily-Mail-ft16

លោក Hodgson បានផ្លាស់ប្តូរកីឡាករ៦នាក់សម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ក្រុមជម្រើសជាតិជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ហើយការបញ្ចប់ក្នុងលទ្ធផលស្មើ បានធ្វើឲ្យអង់គ្លេស បាត់បង់តំណែងលេខ១ក្នុងពូលរបស់ពួកគេ ។

Rooney ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេស គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមិនត្រូវបានប្រើប្រាស់ដោយលោក Hodgson ក្នុងការប្រកួតនោះ ហើយខ្សែប្រយុទ្ធរបស់ក្លិប Manchester United រូបនេះ បាននិយាយថា ការធ្លាក់ចុះទម្រង់លេងដែលបណ្តាលមកពីការសម្រេចចិត្តរបស់លោក Hodgson គឺជាកត្តាក៏សំខាន់ក្នុងពេលក្រុមរបស់គេបានបានធ្លាក់ចេញក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់។

Rooney បានប្រាប់កាសែត Daily Mail កាលពីថ្ងៃចន្ទថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឲ្យកីឡាករដល់ទៅ៦នាក់សម្រាកឡើយ។ វាស្ទើរតែពាក់កណ្តាលក្រុមទៅហើយ។ វាជាក្បួនប្រកួតមួយ ហើយវាមិនបានផ្តល់ផលមកវិញឡើយ»។ Rooney បានប្រាប់បន្តថា៖ «យើងបានបាត់បង់ភាពខ្លាំងពីការប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្លូវ៉ាគី ហើយការប្រកួតបាល់ទាត់គឺអាស្រ័យលើការជឿជាក់ ។

ការជឿជាក់នោះកើតឡើងពីការទទួលជ័យជម្នះ។ វាការសម្រេចចិត្តរបស់លោក Roy ក្នុងការផ្លាស់ប្តូរកីឡាករពេលប្រកួតជាមួយនឹងស្លូវ៉ាគី ហើយក្រុមដែលលោកបានប្រើប្រាស់គួរតែអាចទទួលបានជ័យជម្នះ ។ ប៉ុន្តែ ខុស ឬត្រូវ ខ្ញុំគ្រាន់តែចង់លេង ហើយខ្ញុំមិនអាចបដិសេធបានឡើយ»៕

ប្រភពព័ត៌មាន៖ France24

The post Rooney ស្តីបន្ទោសលោក Hodgson ចំពោះការបរាជ័យក្នុង Euro របស់អង់គ្លេស appeared first on CamboSport.