ក្រុម​ឧទ្ទាម​ស៊ីរី បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយ​គ្រឿង សម្លាប់​មនុស្ស​៥នាក់

ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ី​មួយ​គ្រឿង ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥នាក់​នៅ​លើ​នោះ ស្លាប់​បាត់​បង់​ជីវិត​ទាំងអស់។ ឧទ្ធម្ភាគចក្រ​សម្រាប់​ដឹកជញ្ជូន ប្រភេទ Mi-8 ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ក្រុម​ឧទ្ទាម នៅ​ក្នុង​ប្រទេស​ស៊ីរី ក្នុង​ខេត្ត Idlib កាល​ពី​ថ្ងៃ​ច័ន្ទ ទី០១ ខែ​សីហា ឆ្នាំ២០១៦ ម្សិលមិញ​នេះ។

 

ក្រុម​ឧទ្ទាម​ស៊ីរី បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយ​គ្រឿង សម្លាប់​មនុស្ស​៥នាក់

 

បើ​តាម​​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ Mi-8 កំពុងតែ​ត្រលប់​មក​ពី​ដឹក​ជញ្ជូន​ជំនួយ ពី​ទីក្រុង Aleppo ដើម្បី​ទៅ​កាន់​មូលដ្ឋាន​វិញ ហើយ​ក៏​ជួប​គ្រោះថ្នាក់​តែម្តង ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ថា​ក្រុម​ឧទ្ទាម​មួយ​ណា ដែល​ជា​អ្នក​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នោះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នាវិក​ចំនួន ៣នាក់ និង​មន្រ្តី​២នាក់​ផ្សេង​ទៀត គឺ​ជា​ជន​រងគ្រោះ ដែល​ស្ថិត​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ៕

 

ក្រុម​ឧទ្ទាម​ស៊ីរី បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយ​គ្រឿង សម្លាប់​មនុស្ស​៥នាក់

 

ក្រុម​ឧទ្ទាម​ស៊ីរី បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មួយ​គ្រឿង សម្លាប់​មនុស្ស​៥នាក់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC