ហុងកុងបិទ​ជើង​ហោះហើរ​ជាង​​​​​១៨០​​​​ក្រោយ​​​​ជួប​​​​ព្យុះ​​​​​​ Nida ​​មិន​ធ្លាប់​មាន​ ​​

ខ្យល់​ព្យុះ​ទីហ្វុង​​​​នីដា​ (Nida) បាន​បោក​បក់​​​​​​លើ​ទីក្រុង​​ហុងកុង​​​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​​​​អង្គារ​​ទី ២​សីហា​​នេះ ​​ធ្វើ​​ឲ្យ​​​​​គេ​​​​បិទ​​​​មជ្ឈមណ្ឌល​​​​​ហិរញ្ញវត្ថុ​​នេះ​​​ជា​បណ្ដោះ​អាសន្ន​ ​និង​ជើង​ហោះ​ហើរ​ជាច្រើន​​​ត្រូវ​​​​​លុប​​ចោល និង​ពន្យារពេល។

 

ហុងកុងបិទ​ជើង​ហោះហើរ​ជាង​​​​​១៨០​​​​ក្រោយ​​​​ជួប​​​​ព្យុះ​​​​​​ Nida ​​មិន​ធ្លាប់​មាន​ ​​

​​​​​​

កម្លាំង​ព្យុះ​ទីហ្វុង​​ប៉ះ​​​​ក្រុង​ហុងកុង​​​​​​លើក​ដំបូង​​ក្នុង​​ឆ្នាំ​​នេះ​​ ​មាន​សន្ទុះ​​ជាង​ ១៤៥​គីឡូម៉ែត្រ​​ក្នុង​​មួយ​ម៉ោង​​ ដោយ​បាន​​​​ធ្វើ​​​​​​ដំណើរ​​​​​​ពី​​​ខេត្ត​​ក្វាងទុង​​​ ​ប្រទេស​ចិន​​​​ ក្រោយ​បង្ក​ឲ្យ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​ ទឹក​ជំនន់​ និង​បាក់​ដី​នៅ​ទី​នោះ​។ ​ព្យុះ​​​នេះ​​បាន​​វាយ​លុក​​ចូល​ក្រុង​​ហុងកុង​​​​​​​​នា​វេលា​ម៉ោង​​​ ៥៖២០នាទី​ព្រឹក​ ត្រូវ​​នឹង​ម៉ោង​​ ៤៖២០នាទី​ព្រឹក​នៅ​កម្ពុជា។

 

ជើង​ហោះ​​ជាង​​ ១៨០​​ត្រូវ​បាន​លុប​ចោល​ ​​​​​​​និង​អ្នក​ដំណើរ​​រាប់​រយ​​នាក់​​​​​ ​បាន​​ជាប់​​​​​​នៅ​​ព្រលាន​​យន្ត​ហោះ​​ រួម​​ទាំង​​​​ជើង​ហោះ​ហើរ​ចំនួន​ ២៩០ ត្រូវ​ពន្យារពេល។ ព្យុះ​ Nida ​នៅ​ខេត្ត​ក្វាងទុង​ ​បាន​​ធ្វើ​​ឲ្យ​គេ​បិទ​ការិយាល័យ ​​រោងចក្រ សាលា​រៀន​ ​និង​ហាង​ទំនិញ​ជា​ច្រើន​​ទៀត​​​​កាល​ពី​ថ្ងៃ​ច័ន្ទ​​​​​ម្សិលមិញ។ ​​​​

​​​​​​​​​​​​​​​​
បើ​តាម​​ប្រភព​ BBC ​​​​ផ្សាយ​ថា​ ព្យុះ​ Nida ​​​ត្រូវ​គេ​ចាត់​ទុក​ជា​ព្យុះ​​​​​មាន​កម្លាំង​ខ្លាំង​​​ជាង​​គេ​បំផុត​​​​​​​វាយ​ប្រហារ​​លើ​​ទីក្រុង​​​​​ហុងកុង​​​ចាប់​តាំង​​ពី​​ឆ្នាំ​ ១៩៨៣​មក។ ចំណែក​ប្រជាជន​​​​​រស់​​នៅ​​​ក្បែរ​​មាត់​ទឹក​​​​​​ត្រូវ​អាជ្ញាធរ​​ណែនាំ​​ឲ្យ​ចាក​ចេញ​​មួយ​រយៈ​​​ ក្រែង​​​​​មាន​​ទឹក​ជំនន់​​៕

 

ហុងកុងបិទ​ជើង​ហោះហើរ​ជាង​​​​​១៨០​​​​ក្រោយ​​​​ជួប​​​​ព្យុះ​​​​​​ Nida ​​មិន​ធ្លាប់​មាន​ ​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN