ប្រធានាធិបតី​ហ្វីលីពីន​ព្រមាន​បិទ​ក្រុមហ៊ុន​រុក​រក​រ៉ែ​បំផ្លាញ​បរិស្ថាន

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃចន្ទនេះបានព្រមានទៅដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការបរិស្ថានដ៏តឹងរឹងឬក៏ប្រឈមមុខនឹងការបិទក្រុមហ៊ុនដោយលោកថា ប្រទេសមួយនេះនៅតែអាចរស់ បើទោះបីជាគ្មានឧស្សាហកម្មរ៉ែក៏ដោយ។

ប្រធានាធិបតី​ហ្វីលីពីន​ព្រមាន​បិទ​ក្រុមហ៊ុន​រុក​រក​រ៉ែ​បំផ្លាញ​បរិស្ថាន
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបភាពពី Reuters)

លោក Duterte បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយថា៖ «យើងនឹងនៅតែជាប្រទេសមួយដដែល ទោះបីជាគ្មានអ្នកក៏ដោយ។ តើអ្នកប្រកាន់ខ្ជាប់តាមស្តង់ដាររដ្ឋាភិបាលឬក៏បិទទ្វារ»

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថានេះគឺជាសារព្រមានធ្ងន់ៗពីលោក Duterte ទៅលើក្រុមហ៊ុនរ៉ែនៅក្នុងស្រុក ដែលលោកធ្លាប់បានព្រមាននៅមុនលោកចូលកាន់តំណែងកាលពីថ្ងៃទី៣០ខែមិថុនាកន្លងមកឲ្យក្រុមហ៊ុនទាំងនោះកែប្រែនិងបញ្ឈប់ការបំពុលដី។

ប្រទេសហ្វីលីពីនរហូតមកដល់ពេលនេះបានផ្អាកប្រតិបត្តិការក្រុមហ៊ុនរ៉ែនីកែលក្នុងស្រុកដោយសារពុំអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន។

រដ្ឋមន្ត្រីបរិស្ថាននិងធនធានធម្មជាតិលោក Regina Lopez ដែលបានចាប់ផ្ដើមធ្វើសវនកម្មទីតាំងរុករករ៉ែទាំងអស់កាលពីថ្ងៃទី៨ខែកក្កដាកន្លងមកនោះកាលពីសប្ដាហ៍មុនបានប្ដេជ្ញាបិទប្រតិបត្តិការបន្ថែមទៀត ដោយសារតែមហាជនបានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដែលបង្កមហន្តរាយខាងបរិស្ថាន៕

ប្រភព៖ VOD

  • ប្រធានាធិបតី​ហ្វីលីពីន​ព្រមាន​បិទ​ក្រុមហ៊ុន​រុក​រក​រ៉ែ​បំផ្លាញ​បរិស្ថាន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: