ហុងកុង​ពន្យា​ពេល​ជើង​ហោះ​ហើរ​ទាំង​អស់​ដោយសារ​ព្យុះ​ទីហ្វុង​

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways និងក្រុមហ៊ុនអាកាសចរណ៍ Dragonair បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយថាជើងហោះហើរទាំងអស់នៅព្រលានយន្តហោះអន្តរជាតិហុងកុងនឹងត្រូវបានពន្យាពេលចាប់ពីម៉ោង១០យប់ថ្ងៃចន្ទនេះរហូតដល់ម៉ោង២រសៀលថ្ងៃស្អែក។
ហុងកុង​ពន្យា​ពេល​ជើង​ហោះ​ហើរ​ទាំង​អស់​ដោយសារ​ព្យុះ​ទីហ្វុង​
ចំណែកនៅលើគេហទំព័ររបស់ព្រលានយន្តហោះអន្តរជាតិហុងកុងបានបង្ហាញថាជើងហោះហើរភាគច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែលត្រូវចេញដំណើរនៅអំឡុងពេលនេះក៏ត្រូវបានលុបចោលផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើបាននិយាយថាអ្នកដំណើរដែលបានកក់សំបុត្រសម្រាប់ជើងហោះហើរនៅថ្ងៃចន្ទនិងស្អែកត្រូវបានផ្ដល់ដំណឹងឲ្យពន្យាពេលធ្វើដំណើរ។

ក្រុមហ៊ុនទាំងពីរបាននិយាយថាពួកគេនឹងរក្សាតម្លៃចំពោះការកក់សំបុត្រយន្តហោះឡើងវិញ ការលុបចោល និងការផ្ដល់ប្រាក់សម្រាប់សំបុត្រទាំងអស់ ដែលត្រូវបានចេញឲ្យនៅទូទាំងពិភពលោកនៅមុនឬចំថ្ងៃចន្ទនេះ ចំពោះការធ្វើដំណើរពាក់ព័ន្ធនឹងទីក្រុងហុងកុងចន្លោះថ្ងៃចន្ទដល់ថ្ងៃពុធ៕

ប្រភព៖ VOD

  • ហុងកុង​ពន្យា​ពេល​ជើង​ហោះ​ហើរ​ទាំង​អស់​ដោយសារ​ព្យុះ​ទីហ្វុង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: