Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

វីរបុរសក្លឹប FC Barcelona ខ្សែបម្រើ Xavi Hernandez បានបរិច្ចាគនាវាទំនើបសម្រាប់លំហែកាយផ្ទាល់ខ្លួន ទៅដល់អង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms (POA) ដើម្បីជួយដល់ជនភៀសខ្លួននៅសមុទ្រមេឌីទែរ៉ាណេ។

Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

ខ្សែបម្រើ Xavi Hernandez បច្ចុប្បន្នលេងឲ្យក្រុម Al Sadd នៅកាតា

អង្គការ NGO (POA) បច្ចុប្បន្នមានស្ថានីយនៅកោះ Lesvos ដើម្បីជួយជនភៀសខ្លួន ដែលប៉ុនប៉ងចង់ទៅប្រទេសក្រិក។ យ៉ាងណាក្ដី នាវារបស់ Xavi អង្គការពុំបានប្រើប្រាស់ដោយផ្ទាល់ទេ ពោលគឺពួកគេ នឹងដាក់ឲ្យដេញថ្លៃ ដើម្បីយកជាប្រាក់ ប៉ុន្តែក្នុងគោលបំណងជួយដល់ជនភៀសខ្លួនខាងលើដូចគ្នា។

POA បានបង្ហោះសារក្នុងវីដេអូលើ Facebook ថា៖ “កីឡាករបាល់ទាត់ Xavi Hernandez បានជួយដល់អង្គការ Proactiva Open Arms ដោយបរិច្ចាគនាវាកម្សាន្តផ្ទាល់ខ្លួន ហើយយើងនឹងដាក់ដេញថ្លៃក្នុងពេលឆាប់ៗ។ អរគុណ Xavi…កាយវិការរបស់អ្នក នឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើន”។

Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

Xavi បច្ចុប្បន្នកំពុងលេងឲ្យក្រុម Al Sadd នៅប្រទេសកាតា។ ខ្សែបម្រើវ័យ៣៦ឆ្នាំរូបនេះ ធ្លាប់លេងឲ្យជម្រើសជាតិអេស្ប៉ាញ១៣៣ប្រកួត ចន្លោះឆ្នាំ២០០០-២០១៤ ស៊ុតបាន១៣គ្រាប់ និងលេងឲ្យក្រុមយក្សអេស្ប៉ាញ Barca បាន៧៦៧ប្រកួត ស៊ុតបាន៨៥គ្រាប់ផងដែរ៕

Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

 

ប្រែសម្រួល៖ sabay (វិន ជីវ័ន្)ត
ប្រភព៖ TheSun

  • Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/02  Category:កំសាន្ត
Tags: